បំពាក់ម៉ាស៊ីនជួយសង្រ្គោះបេះដូង និង សួត ដោយស្វ័យប្រវត្តិ(Automatic Cardiopulmonary Resuscitator) ដើម្បីជួយសង្រ្គោះអ្នកជំងឺគាំងបេះដូង និង ដង្ហើម

ចែករំលែក៖

ភ្នំពេញ : កាន់តែទំនើប ត្រូវការបំពាក់ម៉ាស៊ីនជួយសង្រ្គោះបេះដូង និង សួត ដោយស្វ័យប្រវត្តិ(Automatic Cardiopulmonary Resuscitator) ដើម្បីជួយសង្រ្គោះអ្នកជំងឺគាំងបេះដូង និង ដង្ហើម ។

មន្ទីរពេទ្យកាល់ម៉ែតនៅតែបន្តការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីបន្ថែមទៀតក្នុងទិសដៅគ្របដណ្តប់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយជូនតាមតំរូវការរបស់ប្រជាពលរដ្ឋយើង។

ជាក់ស្តែងថ្ងៃនេះ មន្ទីរពេទ្យកាល់ម៉ែតបានបំពាក់បន្ថែមនូវម៉ាស៊ីនជួយសង្រ្គោះបេះដូង និង សួត ដោយស្វ័យប្រវត្តិ(Automatic Cardiopulmonary Resuscitator)ម៉ាកClover3000 ដែលជាបច្ចេកវិទ្យាទំនើបពីប្រទេសជប៉ុនដែលមានសមត្ថភាពខ្ពស់ក្នុងការជួយសង្រ្គោះចលនាបេះដូង និង សួតដោយស្វ័យប្រវត្តិ។ ជាមួយសម្ភារៈទាំងអស់នេះនឹងផ្តល់អត្ថប្រយោជន៍ដល់គ្រូពេទ្យជំនាញឯកទេស ក្នុងការប្រើប្រាស់បានគ្រប់ទីកន្លែងទាំងនៅក្នុងបន្ទប់ថតឆ្លុះសរសៃឈាមបេះដូង បន្ទប់សង្រ្គោះបន្ទាន់ និង អាចប្រើប្រាស់ចល័តទៅតាមឡានសង្រ្គោះបន្ទាន់ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print