ភ្នំពេញ : គណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសជាសាធារណៈលាលែងពីតំណែងនាយករដ្ឋមន្ត្រី ហើយបានផ្ទេរតំណែងនាយករដ្ឋមន្ត្រីនេះទៅឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង អាណត្តិទី៧ នេះ។
គណបក្សធម្មាធិបតេយ្យ យល់ឃើញថា ការសម្រេចចិត្តរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នេះពិតជាត្រឹមត្រូវ ដែលក្នុង ប្រវត្តិសាស្ត្រខ្មែរកន្លងមកមិនដែលមាន៕
...
ដោយ : សហការី