ឆ្លងចរន្តអគ្គីសនីឆក់ស្រ្តីម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗខណៈមេឃកំពុងភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ដោយសារតែចរន្តអគ្គីសនីឆក់ ក្នុងខណៈពេលដែលរួបគាត់គ្របកង្ហារមួយដែលនៅក្នុងបរិវេណរោងចក្រផលិតដែកគោល ពេលដែលមេឃ កំពុងធ្លាក់ភ្លៀង ។

...


ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងរោងចក្រផលិតដែកគោល ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះឈ្មោះ ថុល សុខឆេង អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រផលិតដែកគោលនោះ មានប្ដីឈ្មោះ នួន ឡៃ អាយុ៣៤ឆ្នាំកម្មកររោងចក្រជាមួយគ្នា មានកូនប្រុស ម្នាក់និងស្រីម្នាក់ មានទីលំនៅក្នុងភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងស្នាក់នៅក្នុងរោងចក្រនោះ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ស្រ្តីជនរងគ្រោះ បានដើរទៅ គ្រប កង្ហាសម្រាប់បក់អង្កាម ក្រឡុក សំអាត ក្បាលដែកគោល ពេលនោះស្រ្តីរងគ្រោះ បានកាន់លើកកង្ហា ស្រាប់តែ ឆ្លងចរន្តភ្លើងឆក់ដេកដួល លើគំនរអង្កាម ភ្លាមៗ កម្មករផ្សេងទៀត បានរត់ទៅបិទប៉ារ៉េតភ្លើង រួចនាំគ្នារត់ទៅជួយ សង្រ្គោះ តែហួសពេលទៅហើយទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះមកពិនិត្យ ។

តាមសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យនិងកោសល្យវិច័យ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ឆក់ចរន្តភ្លើងពិតប្រាកដមែន ហើយក្រុមគ្រួសារក៏មិនបានប្តឹងផ្តល់អ្វីដែរ រួចសមត្ថកិច្ច ប្រគល់សាកសព ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

image1-26

image2-26

image3-19

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print