សម្តេចតេជោ បានចំណាយពេលជិតកន្លះសតវត្សនៃជីវិត​ការងារ ដេីម្បីប្រទេសជាតិ​ និង ប្រជាជនកម្ពុជា​ លះបង់តស៊ូគ្រប់បែបយ៉ាង​ យកជីវិតជាដេីមទុន

ចែករំលែក៖

ភ្នំពេញ : តាមរយៈរូបភាពជាច្រើនសន្លឹក ពិតណាស់ថា បានបង្ហាញពីសកម្មភាព ជីវិតតស៊ូ គ្រប់សកម្មភាពរបស់សម្ដេចតេជោហ៊ុនសែន ។ ទម្រាំបានដូចសព្វថ្ងៃនេះ សម្ដេចបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត ។ ដូច្នេះហើយទើបមានសំណេរមួយ បានសរសេរថា :

បុរសម្នាក់នេះ បានចំណាយពេលជិតកន្លះសតវត្សនៃជីវិត​ការងារ ដេីម្បីប្រទេសជាតិ​ និង ប្រជាជនកម្ពុជា​ លះបង់តស៊ូគ្រប់បែបយ៉ាង​ យកជីវិតជាដេីមទុន​ ប្រឹងប្រែងគ្រប់ពេលវេលា​ លះបង់សេចក្តីសុខផ្ទាល់ខ្លួន​ ព្រាត់ប្រាស់សមាជិកគ្រួសារ​ ហេីយការពារប្តូរផ្តាច់ ដេីម្បីសេចក្តីសុខជាតិ​ រំដោះជីវិតប្រជាជន​ អភិវឌ្ឍប្រទេស​ ពិសេសដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះ​ បង្កេីតបានឯកភាពជាតិ​ ឯកភាពទឹកដី​ នាំសន្តិភាពពេញលេញ។

បុរសម្នាក់នេះ​ គឺជាវីរបុរសរបស់កម្ពុជា​ របស់ជាតិ​ របស់ប្រជាជន​ ហេីយជាគំរូវីរភាពដ៏អស្ចារ្យបំផុតសម្រាប់ប្រជាជាតិចងចាំ​ និងដឹងគុណបំផុត។

បុរសម្នាក់នេះ​ គឺសម្តេចតេជោ​ ហ៊ុន​ សែន​ ដែលប្រសូត្រចេញពីត្រកូលកសិករ​ ឈាមខ្មែរ​ និង សញ្ជាតិខ្មែរតែមួយ​ ហេីយដេីម្បីតែខ្មែរគ្រប់កាល:ទេស:។

សូមបញ្ជាក់ថា : សម្ដេចតេជោនាំមកសន្តិភាព ការពារសន្តិភាព ការពារអង្គព្រះមហាក្សត្រ គោរពស្រឡាញ់បម្រើប្រជាពលរដ្ឋ អភិវឌ្ឍន៍ប្រទេសជាតិ បន្សល់ទូកនៅសមិទ្ធផល ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ល្បីរន្ទឺលើឆាកអន្តរជាតិ ដែលពិភពលោកចាត់ទុកថាកម្ពុជាប្រទេសតូចតែបេះដូងធំទូលំទូលាយ ភាពជោគជ័យទាំងអស់នេះ ទើបប្រជាពលរដ្ឋ បានមើលឃើញ ដឹងឮ ដឹងគុណ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ១២០អសន: លើ១២៥ អសនះ ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print