ភ្នំពេញ : តាមរយៈរូបភាពជាច្រើនសន្លឹក ពិតណាស់ថា បានបង្ហាញពីសកម្មភាព ជីវិតតស៊ូ គ្រប់សកម្មភាពរបស់សម្ដេចតេជោហ៊ុនសែន ។ ទម្រាំបានដូចសព្វថ្ងៃនេះ សម្ដេចបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិមានសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត ។ ដូច្នេះហើយទើបមានសំណេរមួយ បានសរសេរថា :
បុរសម្នាក់នេះ បានចំណាយពេលជិតកន្លះសតវត្សនៃជីវិតការងារ ដេីម្បីប្រទេសជាតិ និង ប្រជាជនកម្ពុជា លះបង់តស៊ូគ្រប់បែបយ៉ាង យកជីវិតជាដេីមទុន ប្រឹងប្រែងគ្រប់ពេលវេលា លះបង់សេចក្តីសុខផ្ទាល់ខ្លួន ព្រាត់ប្រាស់សមាជិកគ្រួសារ ហេីយការពារប្តូរផ្តាច់ ដេីម្បីសេចក្តីសុខជាតិ រំដោះជីវិតប្រជាជន អភិវឌ្ឍប្រទេស ពិសេសដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះ បង្កេីតបានឯកភាពជាតិ ឯកភាពទឹកដី នាំសន្តិភាពពេញលេញ។
បុរសម្នាក់នេះ គឺជាវីរបុរសរបស់កម្ពុជា របស់ជាតិ របស់ប្រជាជន ហេីយជាគំរូវីរភាពដ៏អស្ចារ្យបំផុតសម្រាប់ប្រជាជាតិចងចាំ និងដឹងគុណបំផុត។
បុរសម្នាក់នេះ គឺសម្តេចតេជោ ហ៊ុន សែន ដែលប្រសូត្រចេញពីត្រកូលកសិករ ឈាមខ្មែរ និង សញ្ជាតិខ្មែរតែមួយ ហេីយដេីម្បីតែខ្មែរគ្រប់កាល:ទេស:។
សូមបញ្ជាក់ថា : សម្ដេចតេជោនាំមកសន្តិភាព ការពារសន្តិភាព ការពារអង្គព្រះមហាក្សត្រ គោរពស្រឡាញ់បម្រើប្រជាពលរដ្ឋ អភិវឌ្ឍន៍ប្រទេសជាតិ បន្សល់ទូកនៅសមិទ្ធផល ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ល្បីរន្ទឺលើឆាកអន្តរជាតិ ដែលពិភពលោកចាត់ទុកថាកម្ពុជាប្រទេសតូចតែបេះដូងធំទូលំទូលាយ ភាពជោគជ័យទាំងអស់នេះ ទើបប្រជាពលរដ្ឋ បានមើលឃើញ ដឹងឮ ដឹងគុណ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ១២០អសន: លើ១២៥ អសនះ ៕