ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ០១ខ្នង (ឆេះទាំងស្រុង) ទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់អំពីជញ្ជាំងស័ង្កសី និងប្រក់ស័ង្កសី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី៩ ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
ផ្ទះរបស់ជនរងគ្រោះឈ្មោះ វឿន លាភ ភេទប្រុស អាយុ៥៩ឆ្នាំ និងប្រពន្ធឈ្មោះ គង់ ម៉ី អាយុ៥៨ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីចាំដីឱ្យបងប្អូន។
ចំណែកសម្ភារខូចខាតរួមមាន៖
-ឆេះក្បាលគោយន្តកន្ត្រៃចំនួន ០១គ្រឿង ។
-ម៉ូតូម៉ាកហុងដា សេរីឆ្នាំ២០០៥ ចំនួន ០១គ្រឿង ។
-ម៉ាស៉ីនកាត់ស្មៅចំនួន ០១គ្រឿង ។
-ម៉ាស៉ីនបាញ់ថ្នាំចំនួន ០១គ្រឿង ។
-បន្ទះខ្មែរសូឡាចំនួន ០២ និងអាគុយសូឡាចំនួន ០២ ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ក្នុងករណីអគ្គិភ័យនេះអាចបណ្ដាលមកពី ម្ចាស់ផ្ទះមិននៅផ្ទះអ្នកស៉ីឈ្នួលមើលសត្វគោឱ្យម្ចាស់ផ្ទះ បើកភ្លើងហ្គាសចោលភ្លេចបិទ ទើបបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះ។
គួរបញ្ជាក់ថា ករណីនេះ កម្លាំងនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យនៃអធិការស្រុកចំនួន០១គ្រឿង ដោយផ្ទះដែលមានអគ្គិភ័យចំងាយពីស្ថានីយ៍ពន្លត់អគ្គិភ័យអធិការរដ្ឋាននគរបាលស្រុក ទើបរថយន្តមិនអាចចូលទៅពន្លត់អគ្គិភ័យបានទាន់ពេល៕ដោយ៖សហការី