ប្រទេសកូរ៉េគ្រោងចំណាយថវិកាជិត៤០លានដុល្លារអាមេរិក បើកមន្ទីរពេទ្យចល័ត ព្យាបាលជំងឺដល់ពលរដ្ឋខេត្តកំពង់ស្ពឺ ដោយមិនគិតថ្លៃ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកវុី សំណាង អភិបាល ខេត្តកំពង់ស្ពឺ មានប្រសាសន៍ឱ្យដឹងថា ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលមានជីវភាពក្រីក្រ នឹងត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃ ខណៈដែលមន្ទីរពេទ្យចល័តនៃប្រទេសកូរ៉េមួយ គ្រោងបើកដាក់ឱ្យដំណើរការនាពេលខាងមុខ។ នេះបើយោងតាមជំនួបរវាង លោក  វ៉ី សំណាង ជាមួយប្រភូប្រទេសកូរ៉េ នៅសាលាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២៣នេះ។

លោក វ៉ី សំណាង មានប្រសាសន៍ឱ្យដឹងទៀតថា ក្នុងជំនួបនោះប្រទេសកូរ៉េ university college  of medicine មានបំណងបើកមន្ទីរពេទ្យចល័តមួយនៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋខេត្តដោយមិនយកកម្រៃ។ គម្រោងនេះនឹងត្រូវចំណាយថវិកាសរុបអស់ប្រមាណជាង ៣៧លានដុល្លារសហរដ្ឋអាមេរិក។

អភិបាលខេត្តកំពង់ស្ពឺ ក៏បានសាទរដល់ដំណើរការបើកមន្ទីរពេទ្យនេះនៅក្នុងខេត្តកំពង់ស្ពឺនាពេលឆាប់ៗខាងមុខ និងអរគុណជំនួសឱ្យប្រជាពលរដ្ឋដែលទួលបានការពិនិត្យព្យាបាលដោយមិនយកកម្រៃពីមន្ទីរពេទ្យដ៏ទំនើបនេះ។ ម្យ៉ាងវិញទៀតក៏បានអរគុណដល់ប្រតិភូនៃប្រទេសកូរ៉េ university college of medicine ដែលមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print