ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុក រលួយ ស្នើឱ្យអង្គភាពប្រឆាំងអំពើពុក រលួយ បន្តខិតខំប្រឹងប្រែងបំពេញការ ងារ ឲ្យបានល្អថែមទៀតទោះក្នុងកាលៈទេសៈណាក៏ដោយ

ចែករំលែក៖

ភ្នំពេញ៖ ប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លោកតុប សំ បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ បន្តខិតខំប្រឹងប្រែងបំពេញការងារ ឲ្យបានល្អ ថែមទៀតបើទោះបី ក្នុងកាលៈទេសៈណាក៏ដោយ លោកបានស្នើបែបនេះ ក្នុងកិច្ចប្រជុំលើកទី២៥ អាណត្តិទី៣ ក្រោមអធិបតីលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៨ កក្ដដា ឆ្នាំ២០២៣ ។

    លោកតុប សំ ប្រធាម ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយបន្ដ អនុវត្តតាមសារពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយការគោរពកោតស្ញប់ស្ញែងដល់ពលិកម្ម និងការលះបង់ច្រើនលើកច្រើនសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីផល ប្រយោជន៍ជាតិ។ 

  ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ទាំងអស់គ្នា ក៏នូវតែគាំទ្រតបន្តគោរពស្រឡាញ់ចំពោះ សម្ដេចហ៊ុនសែន និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រី្ដ ។ 

     លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករ លួយ បានថ្លែងថា៖ មន្ត្រីចំនួន៣០០ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន២២៧ នាក់ និងមន្ត្រី៧៣ នាក់ ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុលជាលើកចុង ក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។ ការងារពាក្យប្ដឹង អង្គភាពប្រឆាំងអំពើពុករលួយ( អ.ប.ព.) បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៣១ ពាក្យប្ដឹង។

     អង្គភាព ប្រឆាំងអំពើពុករលួយ. បានផលិតរូបភាព និងវីដេអូ ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ផ្សព្វផ្សាយតាម ប្រព័ន្ធទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ជារៀងរាល់សប្តាហ៍។ អំពីការបង្ការ ទប់ស្កាត់អំពើពុករលួយ ។អង្គភាព  បានចូលរួមពិនិត្យ ការបំពេញកាតព្វកិច្ចរបស់ក្រុមហ៊ុនធ្វើអាជីវកម្ម រណ្ដៅដីនៅខេត្ត កណ្ដាល ព្រមទាំងបានចូលរួមសង្កេតការណ៍ និងវាស់វែងសាឡង់ដឹកខ្សាច់ នៅខេត្តកណ្តាល និង ខេត្តព្រៃវែង។ ក្រៅពីនេះ អង្គភាព បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន៩០ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ៣៧។ អង្គភាព បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងវិន័យ និងបញ្ជ្រាបបទបញ្ញត្តិផ្ទៃក្នុងរបស់ អ.ប.ព.” ជូនមន្ត្រីរបស់ខ្លួនចំនួន ១១៧ រូប។ ក្រៅពីនេះ មន្ត្រី អង្គភាព ចំនួន៤៦ រូប បានទទួលការ បណ្តុះបណ្តាលស្តីពី “អំពើពុករលួយឥតដែនកំណត់  តើត្រូវធ្វើកិច្ចសហប្រតិបត្តិការដូចម្ដេច ដើម្បី ដោះស្រាយអំពើពុករលួយ តាមអនឡាញរយៈពេល ១ថ្ងៃ ពីទីក្រុងហុងកុង ដោយបានសហការ រៀបចំដោយសមាគមអន្តរជាតិ នៃអាជ្ញាធរប្រឆាំងអំពើពុករលួយ (I AACA) និងដៃគូសហការ ប្រឆាំងអំពើពុករលួយអឺរ៉ុប (EPAC/EACN)។

     ក្រុមប្រឹក្សាស្រាវជ្រាវ របស់អង្គភាព (ART) បានសហការជាមួយមូលនិធិអន្តរជាតិ សម្រាប់ប្រព័ន្ធ បោះឆ្នោត (IFES) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរំលោភលើការប្រើប្រាស់ធនធានរបស់រដ្ឋ ជូនមន្ត្រី អង្គភា ចំនួន ៩០រូប ដែលឧទ្ទេស នាមដោយអ្នកជំនាញការផ្នែកប្រព័ន្ធបច្ចេកវិទ្យាជាន់ខ្ពស់ និងជាទីប្រឹក្សាសុចរិតភាពព័ត៌មានវិទ្យា និងអ្នកជំនាញបរិវត្តកម្មឌីជីថ ល ក្នុងតំបន់ នៃសម្ព័ន្ធប្រឆាំង អំពើពុករ លួយដើម្បីតម្លាភាពនៃអង្គការIFES ៕ .សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print