ល្ងាចនេះ ! នៅក្រុងបាត់ដំបង ក្រោយភ្លៀងមានទឹកហូរដក់ខ្លះៗ នៅលើដងផ្លូវនិងលំនៅឋានប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅក្រុងខេត្តបាត់ដំបង មានភ្លៀងមួយមេធំ ជាមួយផ្គរខ្យល់កន្ត្រាក់ ដែលបណ្ដាលឲ្យមានទឹកដក់ តាមទីសាធារណៈខ្លះ  នឹងអាចបណ្ដាលឲ្យស្ទះប្រពន្ធលូ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនបានចូលរួម ថែរក្សាសំរាម រៀបទុកដាក់ឲ្យមានរបៀប។

លោក សុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហោះលើ facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា , ក្រោយពេលភ្លៀង…ជារឿយៗតែងជួបបញ្ហានេះ។ សូមបងប្អូនទាំងអស់កុំចោលសម្រាមផ្តេសផ្តាស ជាពិសេសសូមបងប្អូនដែលរស់នៅតាមដងផ្លូវមេត្តាមានស្មារតីចូលរួមទាំងអស់គ្នាដោយក្តីអនុគ្រោះ …🙏🙏🙏

លោកអភិបាលខេត្តបានបន្តថា , •••សូមអរគុណមន្ត្រីនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តដែលបានដើរកាយសម្រាមដែលកកស្ទះនៅមុខលូក្រោយពេលភ្លៀង…។ ដោយឡែកនៅខេត្តកំពង់ស្ពឺ ទឹកភ្លៀងជន់លិចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៧-១០៨ សូមបង្វែរទៅប្រើប្រាស់ផ្លូវល្បឿនលឿនជាបណ្ដោះអាសន្នសិន ។ នេះបើយោងតាមការជូនដំណឹងរបស់អាជ្ញាធរខេត្ត ចៀសវាងការកក់ស្ទះចរាចរណ៍ សុវត្ថិភាពជាដើម ៕ 

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print