យ៉ាងហោចណាស់ក៏មានមនុស្ស៨នាក់រងរបួសក្នុងនោះមានម្នាក់ស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកនៅក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុង Puchong រដ្ឋ Selangor ភាគកណ្តាលប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នេះ។
ប៉ូលិសរដ្ឋ Selangor បានឲ្យដឹងថា ហេតុការខាងលើកើតឡើងនៅវេលាម៉ោង២និង១៥នាទីក្នុងពេលដែលមនុស្សប្រមាណជាង២០នាក់កំពុងតែទស្សនាការប្រគួតបាលទាត់រវាងអីតាលីនិងអេស្ប៉ាញ ។
ប៉ូលិសបានឲ្យដឹងថា ការវាយប្រហារខាងលើអាចជាសកម្មភាពភេរវកម្ម ឬក៏ជាការប្រជែងគ្នាក្នុងការរក្សីនិងជាកំនុំផ្ទល់ខ្លួនផងដែរ។
នៅពេលនេះប៉ូលិសកំពុងតែបើកការស្រាវជ្រាវពីសកម្មភាពខាងលើ អាចជាប់ពាក់ព័ន្ធនិងក្រុមភេរវកម្ម ខណៈដែលក្រុមភេរវកម្មនៅក្នុងស្រុកមានភាពជិតស្និតនិងក្រុមអ៊ិស្លាមបង្កើតរដ្ឋកំពុងតែអ៊ុកឡុកនៅក្នុងប្រទេសមួយចំនួនដូចជាហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលមានជនជាតិអ៊ិស្លាមភាគច្រើនរស់នៅ៕
ប្រែសម្រួល៖ សាធី