ភ្នំពេញ: យ៉ាងហោចណាស់ ក៏មានមនុស្សពីរនាក់ បានធ្លាក់ពីលើរថយន្តស្ទូចដែលមានកន្ត្រកបណ្ដាលឲ្យរងរបួសធ្ងន់ ពីអគារ លក់នំ ឌាបេកឃើរី & ខេក DeerBakery & Cake កាលពីវេលាម៉ោង ៤និង០០នាទី រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣ បណ្ដាលឱ្យរងរបស់ធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។
សូមបញ្ជាក់ថា ; មានបុរសពីរនាក់បានធ្លាក់ពីលើរថយន្តស្ទូចដែលមានកន្ត្រកកំពុងតែធ្វើការជួសជុលនៅអគារមួយកន្លែងដែលមានឈ្មោះថា( លក់នំ ឌាបេកឃើរី & ខេក DeerBakery & Cake ) ដែលស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សមត្ថកិច្ច អាជ្ញាធរ មិនទាន់បានបញ្ជាក់អំពីមូលហេតុនៅឡើយទេ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា : មានរថយន្តស្ទូចមួយគ្រឿងខណៈកំពុងតែស្ទូចបុរសដែលជាជាងបានជិះនៅក្នុងកន្រ្តក កំពុងតែធ្វើការនៅ អគារខាងលើស្រាប់តែស្ទូចទៅដល់លើ មិនដឹងយ៉ាងម៉េចស្រាប់តែដាច់កន្ត្រក ធ្លាក់មកក្រោមបណ្តោយអោយបុរសទាំងពីរនាក់រងរបួសធ្ងន់ភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះទាន់ផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងតែធ្វើការ សួរនាំ សាក្សី ម្ចាស់ទីតាំង ហ្នឹងខាងជំនាញម៉ៅការសាងសង់ ក៏ដូចជាអ្នកនៅជុំវិញកន្លែងកើតហេតុ ដើម្បីបានដឹងពីមូលហេតុពិត ក្នុងការសន្និដ្ឋាន ធ្វើជារបាយការណ៍ផ្ដល់ជូនថ្នាក់លើ។
សូមបញ្ជាក់ថា : កន្លងទៅ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រកាសដាច់ខាត ! រាល់ការសាងសង់ ដោយគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ គ្មានការរុំព័ទ្ធការដ្ឋាន បណ្ដាលឱ្យធ្លាក់ សម្ភារៈ បម្រើឲ្យការសាងសង់ ប៉ះពាល់លើផ្លូវសាធារណៈ គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ឬប៉ះពាល់ដល់អ្នកមានព្រំជាប់ ត្រូវតែមានវិធានការបិទសំណង់នេះជាបន្ទាន់។
អគារ ហាងលក់នំ ឌាបេកឃើរី & ខេក DeerBakery & Cake អាចនឹងអាជ្ញាធរ ជំនាញខាងរៀបចំដែនដី នឹងបិទជាបណ្ដោះអាសន្ន ប្រសិនបើ ការសាងសង់នេះ គ្មានច្បាប់អនុញ្ញាត គ្មានអនុវត្តតាមស្តង់ដារបទដ្ឋានបច្ចេកទេស ៕
ដោយ : ស រស្មី