បញ្ជូនស្ត្រីប្រពន្ធចុងពីបទនាំបក្សពួកទៅគាស់ផ្ទះប្រពន្ធដើមយកឈើនិងសម្ភារៈមួយចំនួន ទៅសាលាដំបូងខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៣០ កក្កដា ២០២៣ ក្រោយបានប្រព្រឹត្តសកម្មភាពនាំបក្ខពួកគាស់ផ្ទះអ្នកដទៃ នៅចំនុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីឈ្មោះ គាំ ច័ន្ទណា អាយុ៤២ឆ្នាំ មានទីលំនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ត្រូវសមត្ថកិច្ចឃាត់កាលពីរសៀលថ្ងៃទី២៩ កក្កដា ២០២៣ ឃាត់ខ្លួនបញ្ជូនទៅសាកសួរនៅស្នងការនគរបាលខេត្ត ហើយត្រូវបញ្ជូនទៅសាលា ដំបូងនាព្រឹកថ្ងៃទី៣០ កក្កដា ២០២៣ ក្រោមបទចោទ លួចមានស្ថានទម្ងន់ទោស ដែលកើតឡើងកាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៣ ។

ប្រភពព័ត៌មានបានបន្តថា ករណីនេះមានដើមចមដោយស្ត្រីជាជនសង្ស័យត្រូវជា ប្រពន្ធចុងនាំគ្នាចំនួន៥ នាក់ ទៅគាស់ជញ្ជាំងផ្ទះប្រពន្ឋដើម យកឈើនិងសម្ភារៈ មួយចំនួន ដោយប្រើប្រាស់មធ្យោបាយរថយន្តកូរ៉េ១គ្រឿង(ស្ត្រីទាំងពីរនាក់ជាប្រពន្ធរបស់បុរសឈ្មោះ ចិ) ដើម្បីដឹកឈើក្តារ២០សន្លឹក។

ទោះជាយ៉ាងណា វេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី៣០ កក្កដា ២០២៣ អ្នកយកព័ត៌មានមិនទាន់អាច សុំការបំភ្លឺបន្ថែមពីសមត្ថកិច្ចនៅឡើយទេ ដោយជនសង្ស័យស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print