Rodriguez របស់កូឡុំប៊ីចូលរួមជាមួយក្លិប Sao Paulo ដោយមិនគិតថ្លៃផ្ទេរ

ចែករំលែក៖

ខ្សែបម្រើសញ្ជាតិកូឡុំប៊ី James Rodriguez បានចុះហត្ថលេខាជាមួយក្លិប Sao Paulo បន្ទាប់ពីត្រូវបានក្លិប Olympiakos Piraeus ដោះលែងកាលពីខែមេសា។ នេះបើយោងតាមក្លិបនៅ Serie A របស់ប្រេស៊ីលបានប្រកាសកាលពីថ្ងៃអាទិត្យ។

 កីឡាករវ័យ៣២ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំ ដោយធ្វើឱ្យក្លាយជាក្លិបទី៤ របស់គាត់ក្នុងរយៈពេលជាច្រើនរដូវកាលបន្ទាប់ពីចូលរួមជាមួយ Everton ក្នុងឆ្នាំ២០២១ សម្រាប់រយៈពេលពេញមួយរដូវកាល មុនពេលត្រូវបានលក់ទៅឱ្យក្លិប Al-Rayyan របស់កាតាហើយបន្ទាប់មកចូលរួមជាមួយ Olympiakos ដោយមិនគិតថ្លៃផ្ទេរនៅរដូវកាលចុងក្រោយ។

 ការផ្លាស់ប្តូររបស់ Rodriguez ទៅក្លិប Sao Paulo មើលឃើញថា គាត់ចូលរួមជាមួយក្លិបអាជីពទី១០ នៅក្នុងប្រទេសចំនួន១០ចាប់តាំងពីគាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅ Envigado របស់ប្រទេសកូឡុំប៊ីក្នុងឆ្នាំ២០០៦។

 Rodriguez ធ្លាប់លេងឱ្យក្លិបធំៗនៅអឺរ៉ុបមួយចំនួនដូចជា Porto, Monaco និង Real Madrid ហើយបានឈ្នះស្បែកជើងមាសនៅ World Cup 2014 បន្ទាប់ពីស៊ុតបញ្ចូលទីបាន៦គ្រាប់ក្នុងការប្រកួត។

 គាត់បានជួយក្រុមឈ្នះពាន Champions League ២ដងជាមួយ Real Madrid បូកនឹងពាន La Liga ២លើក បន្ទាប់ពីលើកពានEuropa League ជាមួយក្រុម Porto

 Rodriguez បានចុះកិច្ចសន្យាជាមួយ Real Madrid ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២០ ប៉ុន្តែបានខ្ចីជើងរយៈពេល២ឆ្នាំនៅ Bayern Munich ចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០១៩ នៅពេលដែលគាត់បានជួយក្រុមឈ្នះពានរង្វាន់ Bundesliga ចំនួន២ និង German Cup ម្តង (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print