ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង អគ្គទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា ចំនួន ៣ រូប មានឋានៈស្មើរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ : ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង អគ្គទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា ចំនួន ៣ រូប មានឋានៈស្មើរដ្ឋមន្ត្រី។ នេះយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងនោះព្រះមហាក្សត្រត្រាស់បង្គាប់ រួមមាន :

១-លោក រ័ត្ន សុវណ្ណនរ: ជាអគ្គទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។
២-លោកស្រី សាយ សំអាត ជាអគ្គទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។
៣- លោក យឹម លាភ ជាអគ្គទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print