ក្រុមជើងឯកលីកកំពូលទួរគីបានប្រកាសកាលពីថ្ងៃអាទិត្យថា ក្រុម Galatasaray បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ពីក្លិប Paris St Germain ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។
Galatasaray បានអះអាងថា ពួកគេនឹងបង់ប្រាក់ចំនួន១០លានអឺរ៉ូ (១១.០២លានដុល្លារ) ទៅឱ្យ PSG ក្នុងរយៈពេល៤រដូវកាលខណៈពេលដែល Icardi នឹងត្រូវបង់ប្រាក់ចំនួន៦លានអឺរ៉ូក្នុងមួយរដូវកាល។
Icardi បានខ្ចីជើងនៅ Galatasaray កាលពីរដូវកាលមុន ហើយស៊ុតបញ្ចូលទីបាន២២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៧ដងក្នុងការបង្ហាញខ្លួន២៤ប្រកួតក្នុងលីក ជួយក្លឹបឱ្យឈ្នះពានជាលើកទី២៣ក្នុងខែឧសភា ដែលជាលើកទីមួយរបស់ពួកគេចាប់តាំងពីរដូវកាល២០១៨–២០១៩។
ជាមួយគ្នានេះកីឡាករអន្តរជាតិកូតឌីវ័រ Wilfried Zaha ក៏បានចូលរួមជាមួយ Galatasaray ក្នុងកិច្ចសន្យារយៈពេល៣ ឆ្នាំកាលពីដើមខែនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ Crystal Palace ផុតកំណត់ ៕ (រូបភាព ៖ Reuters/CNA)