ខេត្តស្វាយរៀង: បុរសជាកម្មករសំណង់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្ដឹងឪពុកនារីរងគ្រោះចោទប្រកាន់រំលោភកូនស្រីបានសម្រេចនៅក្រុងបាវិត។
យោង តាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅព្រឹក ថ្ងៃទី១ខែសីហាឆ្នាំ២០២៣នេះថាជនសង្ស័យមានឈ្មោះ ភា វិច្ឆិកា អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ចំណែកនារីរងគ្រោះមានឈ្មោះ
ស ធរ អាយុ១៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅ នៅខេត្តកំពង់ចាម
បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់(ផ្សារ) ស្ថិតនៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា រឿងហេតុមុនដំបូងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៤:៣០នាទីទៀបភ្លឺ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មាននៃបណ្តឹងពីឪពុក ឈ្មោះ ស្រេង សាយ អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់(ផ្សារ) នៅសង្កាត់បាវិត បានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យឈ្មោះ ភា វិច្ឆិកា ដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:ទៅលើកូនស្រីបង្កើតរបស់ខ្លួន
រហូតបានសម្រេច កាលពីវេលាម៉ោង១:៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។
ប្រភពបន្តថា ក្រោយពីទទួលបានពត៌មាននៃបណ្តឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ភា វិច្ឆិកា បានឆ្លើយសារភាពថា ខ្លួន ពិតជាបានធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះ បានសម្រេច ប្រាកដមែន ទើបសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕ដោយ៖សុថាន