ករណីគប់ទឹកកកលើ ជី ដេវីត កំណត់អត្តសញ្ញាណបានហើយ និងដាក់កំណត់ឱ្យជនបង្កធ្វើរឿងនេះ មុនចំណាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ទៅលើករណីនៃការគប់ទឹកកកទៅកាន់តារាចម្រៀងរ៉េប ជី ដេវីតនៅក្លឹបកម្សាន្តមួយកន្លែងនាខេត្តព្រះសីហុកាលពីចុងសប្តាហ៍មុននេះបានបង្កើតឲ្យមានការខឹងសម្បារខ្លាំងពីក្រោមអ្នកគាំទ្រ រហូតបញ្ចេញសារធ្ងន់ៗទៅកាន់ជនបង្ករ និងអ្នកគាំទ្រសកម្មភាពខាងលើថែមទៀតផង ក្នុងនោះប្រធានសមាគមមិត្តសិល្បៈជួយសង្គម លោក ហេងឡុង ក៏បានចេញមុខអន្តរាគមន៍លើករណីនេះដែរ។ ក្រោយពីស្នើឲ្យម្ចាស់ទីតាំងផ្តល់វីដេអូពីកាំមេរ៉ាសុវត្ថិភាពពេលនេះវីដេអូត្រូវបានសាមីខ្លួនទទួលបាននិងបានមើលរួចហើយដែលគេអាចកំណត់អត្តសញ្ញា ជនបង្ករបានថែមទៀតផង។
តារារ៉េបលោក ជីដេវីតបានបញ្ចេញសារថា”តបតាមការស្នើសុំរបស់អ្នកគាំទ្រមិនអាចបំភ្លេចរឿងនេះបានមុននេះជីដេវីតបានចេញមុខ បង្ហោះសារយ៉ាងវែងអន្លាយមួយថា ថ្ងៃនេះបន្ទាប់ពីខ្ញុំបានមេីល Security Video ខ្ញុំពិតជាតក់ស្លុតនឹងហួសចិត្ត ជាមួយអាកប្បកិរិយា គួរ អោយខ្ពេីមរអេីម ពោរពេញ ដោយការមេីលងាយជិះជាន់តម្លៃមកលេីរូបខ្ញុំជាអ្នកសិល្បៈ ខ្លាំងណាស់ គឺ ខ្លាំងហួសពីការស្មាន ។ និយាយដោយស្មោះត្រង់ក្នុងពេលនេះចិត្តខ្ញុំក៏ចង់លេីកលែង ក៏មិនចង់បន្តផុស សឹងតែថាអោយកន្លងហួសហេីយក៏ចប់ទៅចុះ ប៉ុន្តែ ដោយកម្លាំងអ្នកគាំទ្រនិងមហាជន ខ្ញុំមិនអាចប្រេីប្រាស់ចិត្តប្រណីរបស់ខ្ញុំចំពោះមនុស្សដែលមានចិត្តពាលដូចអ្នកបាននោះទេ វាហាក់ដូចជាមិន គប្បី ទាល់តែសោះ បេីខ្ញុំនៅតែ ចចេស ចង់លេីកលែង ។ លោកថា ខ្ញុំជាមនុស្សរឹងមាំគ្រប់បញ្ហាតែខ្ញុំក៏មានបេះដូងឈឺចាប់នឹងទង្វើថោកទាបបែបនេះដែរ ដោយហេតុ ខ្ញុំផ្ទាល់បានជួបរឿងនេះ ខ្ញុំនឹងក្រោកឈរជាសិល្បៈករម្នាក់ ដេីម្បីលុបបំបាត់ការមេីលងាយ មេីលថោក ដល់សិល្បៈករ និង សិល្បការិនី ដ៏ ទៃទៀត ក៏ដូចជាក្រោកឈ រ ដេីម្បីមហាជន និង អ្នកគាំទ្ររបសខ្ញុំ ។ ខ្ញុំសូមអរគុណបងប្អូន ខ្ញុំពិតជាមានភាពកក់ក្តៅពីអ្នកគាំទ្រដែលឈឺឆ្អាលសុខទុក្ខរបស់ខ្ញុំ ខ្ញុំសង្ឃឹមថានឹងមានវិធានការចំពោះជននេះ ហើយខ្ញុំក៏សង្ឃឹមថាជននេះនឹងចូលខ្លួនសុំទោសជា សាធារណៈ ចំពោះ អ្នកគាំទ្រ របស់ខ្ញុំ នឹងមហាជន ពីទង្វេី ថោកទាបរបស់ខ្លួន ហេតុដែលខ្ញុំនិយាយដូចនេះ ពិតណាស់ពាក្យសុំទោសរបស់ជននេះចំពោះខ្ញុំគឺវាមិនមានតម្លៃអ្វីអាច ផ្សះផ្សា អារម្មណ៍ ឈឺចាប់របស់ខ្ញុំបានទេ បេីផ្អែកទៅឥរិយាយបទអ្នកក្លាហានក្រោមមេឃរបស់គេ ។ ខ្ញុំនឹងផ្តល់ជូន Video ពេញសម្រាប់បងប្អូនបើគ្មានដំណោះស្រាយ ក្នុងពេល 8ម៉ោង រាប់ចាប់ពីការផុសរូបមួយសន្លឹកនេះទៅ ។ ការពិតខ្ញុំមិនចង់បន្សល់ទុកដានឈឺចាប់នៅក្នុង Page របស់ខ្ញុំទេ នេះទឹកកក ចុះបើកៅអី ចុះបើដប កែវ ចាន ចុះបើមិនត្រូវតែខ្ញុំហើយថែមទាំងត្រូវបងប្អូនអ្នកដែលបានមកគាំទ្រខ្ញុំ ? ទោះជាឈាមខ្មៅមួយតួខ្លួនរបស់អ្នកក៏មិនអាចសងគ្រប់ផង ។ក្នុងរូបភាពខាងក្រោម នេះ ជាផ្នែកមួយនៃអាក្បកិរិយារបស់បុរសកំណាចក្នុងអំឡុង ពេលដែលខ្ញុំកំពុងច្រៀង នៅម៉ោង ( ១២ :៤១ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ ) ជន បង្ក គឺបុរសសង្ហាលេីកដៃម្រាមកណ្តាលនោះឯង ។ ខ្ញុំសូមអរគុណដល់ PUB ដែលបាន សហការ ផ្តល់ជា Video ដល់ខ្ញុំ ខ្ញុំពិតជាអរគុណសម្រាប់តឹកតាងដ៏សំខាន់នេះ ។
ដោយក្តីគោរពស្រលាញ់ចំពោះបងប្អូន និង មហាជន ពីខ្ញុំបាទ ងួន ចាន់ ដាវីត ។ គេនៅបន្តរងចាំតាមដានបន្តទៀតថាតើករណីនេះនឹងទៅជាយ៉ាងណា៕
ដោយ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print