ព្យុះទីហ្វុងជិតមកដល់ ពលរដ្ឋជប៉ុនរាប់ម៉ឺននាក់ជម្លៀសខ្លួន មុនព្យុះទីហ្វុងមកដល់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃអង្គារទី១ ខែសីហា ឆ្នាំ២០២៣ ព្យុះទីហ្វុងដ៏ខ្លាំងមួយ កំពុងបក់បោកឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសជប៉ុននៅថ្ងៃអង្គារនេះ ដោយបង្ខំឱ្យមានការលុបចោលជើងហោះហើររាប់រយជើង ខណៈដែលក្រុមមន្ត្រីបានជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួនទៅកាន់ទីជម្រកមានសុវត្ថិភាពរៀបចំដោយរដ្ឋ។

ព្យុះទីហ្វុង Khanun ត្រូវបានគេរំពឹងថានឹងបក់បោកក្នុងល្បឿនខ្យល់អតិបរមា ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលព្យុះនេះឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចនឹងវាយប្រហារលើកោះអូគីណាវ៉ា (Okinawa) ក្នុងថ្ងៃអង្គារនេះតែម្ដង។ ទីក្រុងជាច្រើននៅលើកោះអូគីណាវ៉ា បានចេញសេចក្ដីណែនាំដល់ប្រជាជនយ៉ាងហោចណាស់៣៧០,០០០នាក់ នៅចំពោះមុខការព្រមានពីអាជ្ញាធរឧតុនិយមថា រលកសមុទ្រអាចនឹងមានកម្ពស់ដល់ទៅ ១២ម៉ែត្រ។
ជើងហោះហើរជាង៥០០ជើងត្រូវបានលុបចោលនៅថ្ងៃអង្គារនេះ ហើយសេវាធ្វើដំណើរតាមផ្លូវទឹក និងរថយន្ដក្រុងត្រូវបានផ្អាកជាបណ្ដោះអាសន្ន មុនការមកដល់ព្យុះទីហ្វុង Khanun។ ចំណែក ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និងក្រុមហ៊ុន All Nippon Airways ក៏បានឱ្យដឹងដែរថា អ្នកដំណើរជាង ៧៤,០០០នាក់ អាចនឹងរងផលប៉ះពាល់ដោយសារការលុបចោលជើងហោះហើរនៅថ្ងៃអង្គារនិងថ្ងៃពុធសប្ដាហ៍នេះ៕ ដោយធីរីណា

...

រូប​ថត​: NHK NEWSLINE

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print