ក្រុងប៉េកាំង៖ អាមេរិកឈប់ដើរលើផ្លូវខុសនិងគ្រោះថ្នាក់តទៀតទៅ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣ ចិននៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនបានបង្ហាញការមិនពេញចិត្តទៅកាន់សហរដ្ឋអាមេរិក ស្តីពីកញ្ចប់ជំនួយសព្វាវុធមួយសម្រាប់កោះតៃវ៉ាន់ និងបានទទូចឱ្យទីក្រុងវ៉ាស៉ីនតោនឈប់ដើរកាន់តែឆ្ងាយទៀត នៅលើគន្លងផ្លូវមួយដែលមិនត្រឹមត្រូវ និងពោរពេញដោយគ្រោះថ្នាក់។

កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិកបានបញ្ចេញកញ្ចប់ជំនួយសព្វាវុធមួយសម្រាប់តៃវ៉ាន់ មានទំហំ៣៤៥លានដុល្លារ ស្របពេលដែលសភាអាមេរិក បានអនុញ្ញាតការផ្តល់ជំនួយក្នុងទម្រង់ជាអាវុធដល់ដែនកោះនេះ បានសរុបរហូតដល់១ពាន់លានដុល្លារ នៅក្នុងផ្នែកនៃកញ្ចប់ថវិកាឆ្នាំ២០២៣ របស់រដ្ឋាភិបាលអាមេរិក។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក តាន កឺហ្វៃ (Tan Kefei) បានលើកឡើងថា សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់សកម្មភាពគប់គិតផ្នែកយោធា គ្រប់ទម្រង់ទាំងអស់ជាមួយតៃវ៉ាន់។ អ្នកនាំពាក្យរូបនោះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «បញ្ហាតៃវ៉ាន់គឺជាផលប្រយោជន៍ស្នូល របស់ប្រទេសចិន ហើយជាខ្សែបន្ទាត់ក្រហមដែលមិនអាចឈានជើងឆ្លងដាច់ខាត នៅក្នុងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក»។
ចិនចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាផ្នែកមួយនៃដែនដីរបស់ខ្លួនប៉ុណ្ណោះ ហើយតែងតែចេញមុខព្រមានជានិច្ចប្រឆាំងទៅនឹង ការធ្វើប្រាស្រ័យទាក់ទងគ្នាផ្លូវការ ក្នុងទម្រង់ណាមួយ រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតៃប៉ិ។ រីឯសហរដ្ឋអាមេរិកវិញ ដែលជាអ្នកផ្គត់ផ្គង់សព្វាវុធ និងជាខ្នងបង្អែកដ៏សំខាន់់បំផុតនៅលើឆាកអន្តរជាតិរបស់តៃវ៉ាន់ គឺមានកាតព្វកិច្ចតាមផ្លូវច្បាប់ ត្រូវជួយផ្តល់មធ្យោបាយឱ្យតៃវ៉ាន់ការពារខ្លួន បើទោះបីជាភាគីទាំងពីរពុំមានចំណងទាក់ទងការទូតផ្លូវការ ជាមួយគ្នាក៏ដោយ ខណៈការលក់និងផ្តល់ជំនួយសព្វាវុធរវាងអាមេរិកនិងតៃវ៉ាន់ តែងតែធ្វើឱ្យចិនមិនពេញចិត្តជាខ្លាំង៕

...

រូប​ថត​: tuoitre.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print