មីយ៉ាន់ម៉ា៖ ក្រោយអនុញ្ញាតឲ្យជាប់ឃុំក្នុងផ្ទះ ពេលនេះលោកស្រី អោងសានស៊ូជី ទទួលបានការលើកលែងការចោទប្រកាន់ព្រហ្មទណ្ឌ៥ករណី

ចែករំលែក៖

ប្រធានគណកម្មការជាតិមីយ៉ាន់ម៉ា បានសម្រេច លើកលែងការចោទប្រកាន់ដល់លោកស្រីស៊ូ ជី ដោយអនុញ្ញាតឲ្យលោកស្រីឃុំខ្លួននៅក្នុងផ្ទះ។

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិល លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានលើកលែងទោសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ៥ ប៉ុន្តែលោកស្រីនៅតែបន្តជាប់បទចោទចំនួន១៤ផ្សេងទៀត។
ការប្រកាសនេះ គឺជាផ្នែកមួយនៃការលើកលែងទោសដល់ទណ្ឌិតជាង ៧ពាន់នាក់ ក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់ឱកាសនៃពិធីបុណ្យចូលវស្សា។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ប្រធានក្រុមប្រឹក្សារដ្ឋនៃរបបយោធា បានសម្រេចលើកលែងទោសមួយចំនួនសម្រាប់ លោកស្រី ស៊ូជី ដែលត្រូវបានតុលាការកាត់ទោស។ លោកស្រី ស៊ូជី ត្រូវបានលើកលែងទោសចំនួន ៥ករណី ប៉ុន្តែនៅតែត្រូវប្រឈមការចោទប្រកាន់ចំនួន ១៤ ផ្សេងទៀត។ មន្រ្តីច្បាប់មួយរូប បាននិយាយថា លោកស្រី ស៊ូជី ទំនងជាមិនអាចត្រូវបានដោះលែងនោះទេ ទោះជាមានការលើកបទចោទមួយចំនួនក្តី។
ក្រោយការចាប់ខ្លួន បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់ចេញពីអំណាច លោកស្រី ស៊ូជី ត្រូវបានតុលាការយោធា កាត់ទោសឲ្យជាប់ពន្ធនាគារយៈពេល ៣៣ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន ១៩ រាប់ចាប់តាំងពីអំពើពុករលួយ រហូតដល់ការបំពានច្បាប់រឹតត្បិតជំងឺកូវីដ ១៩។ ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១មក គេបានឃើញ លោកស្រី ស៊ូជី តែម្តងគត់នៅបន្ទប់សវនាការរបស់តុលាការយោធា ក្នុងរដ្ឋធានីណៃពិដោ (Naypyidaw) តាមរយៈសន្លឹករូបថតដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ កាលពីសប្តាហ៍មុន លោកស្រី ទើបតែត្រូវបានផ្លាស់ពីការជាប់ឃុំក្នុងពន្ធនាគារ ទៅកាន់ការជាប់ឃុំផ្ទះវិញ៕

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print