ប្រ​មូលគ្នាជិះម៉ូតូទាំងហ្វូងទៅឆក់យកដបសាំងអ្នកលក់នៅស្រុកភ្នុំព្រឹក​ សមត្ថកិច្ចឃាត់ខ្លួនបាន​នៅ​ស្រុកកំរៀងយកមកអនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃចន្ទ១៤កេីតខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០​២​៣វេលាម៉ោងប្រមាណ១៨ និង៣០នាទីនៅចំណុចក្រុមទី១១ លើផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីលួច(មានស្ថានទម្ងន់ទោស) ឆក់យកដបសាំងមួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណនិងចំនួនជិះម៉ូតូចំនួន០៣គ្រឿង មានគ្នាប្រមាណ០៥នាក់បានធ្វើសកម្មភាពឆក់យកដបសាំង​របស់ជនរងគ្រោះឈ្មោះ សឿម នាង ភេទប្រុស អា​យុ៣០ឆ្នាំ រស់ នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរលក់ដូរ រួចនាំគ្នា ជិះរត់​គេចខ្លួនសំដៅទៅស្រុកកំរៀងបាត់អស់ដោយយកទាំងដបមានសាំងទៅជាមួយផង។

    ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹ​ងមកសមត្ថកិច្ចនគរបាល ហើយដោយអនុវត្ត

តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត  គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម  ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​បានដឹកនាំកម្លាំងផ្នែកជំនាញ​យុត្តិធម៌រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋានន​គរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ​ វេ​ គឹម​ចត់​ អធិការបានស្រាវជ្រាវនិងនាំខ្លួនជនស​ង្ស័យ​ចំនួន០៥ នាក់ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ អ៊ូង ពេជ្រ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិអូររថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរសិស្ស ។

២-ឈ្មោះយឿង  សុផាត ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិបុស្សស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរ សិស្ស។

៣-ឈ្មោះ មុន្នី ករុណា ភេទប្រុស អាយុ ១៥ឆ្នាំ​ រស់នៅភូមិដូង  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរសិស្ស ។ 

៤-ឈ្មោះកែម សុខណេត ភេទប្រុសអាយុ១៥ឆ្នាំ​ រស់នៅភូមិបុស្សស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនមុខរបរសិស្ស និង៥-ឈ្មោះខេង ណារ៉ាក់សត្យា(ប៊ី) ភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅភូមិបុស្សស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរសិស្ស។

    មន្ត្រីនគរបាលបានឲ្យដឹងថា វត្ថុតាងរួមមាន៖

១-សំបកដបដាក់សាំងចំណុះ ១,០០០ មិលី្លលីត្រ ចំនួន ០៤ ដប(បែកអស់ ០៣ដប)និងទុយយោបូមសាំង

២-ម៉ូតូចំនួន០៣ គ្រឿង។ 

    ជនសង្ស័យទាំង០៥នាក់ត្រូវបានសមត្ថកិច្ចនាំមកសាកសួរនៅអ​ធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។ ពេលសាកសួរគេបានបានឆ្លើយសារភាពថា  កាលពីថ្ងៃទី៣១ ខែ​កក្កដាឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទីពួកគេពិតជាចូលរួមធ្វើសកម្មភាពលួច(​មាន​ស្ថានទម្ង​ន់ទោស) ដោយឆក់យកដប​សាំងរបស់ជនរងគ្រោះដែលដាក់លក់នៅតាមផ្លូវពិតប្រាកដមែន​ ហេីយយកមកចាក់ម៉ូតូរបស់ពួកគេ។

    បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ សមត្ថ​កិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយា​ល័យ ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត

បា​ត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយសហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print