អុីរ៉ង់ ប្រកាសឱ្យឈប់សម្រាកជាសាធារណៈចំនួន ២ថ្ងៃ ដោយសារសីតុណ្ហភាពក្តៅខ្លាំងមិនធ្លាប់មាន​

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសអុីរ៉ង់បានប្រកាសថា នៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាថ្ងៃឈប់សម្រាកសាធារណៈ ដោយសារ «សីតុណ្ហភាពក្តៅខ្លាំងមិនធ្លាប់មានពីមុនមក» ហើយបានស្នើឱ្យមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពស្នាក់នៅក្នុងតែក្នុងផ្ទះ។

ទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសអុីរ៉ង់បានទទួលរងនូវសីតុណ្ហភាពខ្ពស់ខុសពីធម្មតា។ ក្នុងសប្តាហ៍នេះ សីតុណ្ហភាពនៅក្នុងទីក្រុង Ahvas ភាគខាងត្បូងប្រទេស កើនលើសពី ៥១អង្សាសេ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Ali Bahadori-Jahromi បាននិយាយថា នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នឹងត្រូវអនុញ្ញាតឱ្យឈប់សម្រាកជាសាធារណៈ ខណៈដែលក្រសួងសុខាភិបាលបាននិយាយថា មន្ទីរពេទ្យនឹងមានការប្រុងប្រយ័ត្នខ្ពស់។
នៅថ្ងៃពុធ សីតុណ្ហភាពក្នុងទីក្រុងតេហេរ៉ង់ ត្រូវបានគេរំពឹងថានឹងឡើងដល់ ៣៩អង្សាសេ​។ រលកកំដៅបានប៉ះពាល់ដល់ផ្នែកដ៏ធំ នៃពិភពលោកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈអ្នកវិទ្យាសាស្ត្របានភ្ជាប់វា ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print