ស្អែកនេះ ! លោករដ្ឋមន្ត្រី សាយ សំអាល់ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន»

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រសួងបរិស្ថាន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» ភូមិសាស្ត្រភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

តាមរយៈ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» អាគារនេះត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលមានចំនួន ៣ជាប់គ្នា អាគារធំនៅចំកណ្តាល (ទំហំ១៦ x១៦ ម កម្ពស់ ១ ជាន់) និងអាគារតូចៗចំនួន២ អមសងខាង (ទំហំ១១x៥.៥ ម កម្ពស់ ១ ជាន់) នៅលើផ្ទៃដីសរុប ទំហំ១០ ហ.ត ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី (ទល់មុខសួនកេសរកូល)។

ស្នាក់ការ និងផ្ទះស្នាក់នេះ នឹងចូលរួមផ្ដល់នូវបរិយាកាសការងារដ៏ល្អជូនមន្ត្រីឧទ្យានុរក្ស ដែលជា ភ្នាក់ងារអនុវត្តច្បាប់ទាំងនេះក្នុងដំណើរការប្រចាំថ្ងៃ ជាមជ្ឈមណ្ឌលផ្ដល់ និងផ្លាស់ប្តូរព័ត៌មាន ទីតាំងសម្រាប់ រៀបចំកិច្ចប្រជុំ និងផ្តល់ការបណ្តុះបណ្តាលនានា និងធ្វើជាទីកន្លែងប្រកបដោយសុវត្ថិភាពសម្រាប់រក្សាទុក សម្ភារៈដែលជាមធ្យោបាយបទល្មើសដែលបានរឹបអូសផងដែរ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print