ឆ្លងចរន្តអគ្គិសនី​ ឆេះផ្ទះប្រជាពលរដ្ឋខណ្ឌឬស្សីកែវ ទាំងព្រឹកផ្អើលសមត្ថកិច្ច​ជួយអន្តរគមន៍ទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គីភ័យ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០៤​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ មានករណីឆ្លងចរន្តអគ្គិសនី​ បណ្ដាល​ឱ្យ​ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ទាំងព្រឹកក៏ការផ្អើលដល់ប្រជាពលរដ្ឋ​នាំគ្នា​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជួយអន្តរគមន៍ទាន់ពេលវេលា។

ប្រភពដដែលបន្តថា​ ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ​ បានកើតឡើងនៅវេលាម៉ោង​ ០៦​ និង៣០​នាទីព្រឹកថ្ងៃសុក្រ ៣រោចខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣​ នៅផ្ទះលេខ២៤៨ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំង​ សារី វណ្ណា ភេទ ប្រុស អាយុ ៤៧​ ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ​ មេធាវី ។​ មូលហេតុ បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង់៖​ ថ្មបេតុង ទំហំ ០៥ម៉ែត្រ គុណ ២០ម៉ែត្រ។
-​ ខូចខាតសម្ភារឆេះបន្ទប់ជាន់ឡៅតឿចំនួន ០១បន្ទប់ រួមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់មួយចំនួន នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។​ ក្នុងករណីនេះដែរ​ មិនបណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ និងរបួស​មនុស្ស​នោះទេ។

...

គួរបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនេះកងកម្លាំង​បង្ការ​ពន្លត់​អគ្គីភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រេី​ប្រាស់​រថយន្តអគ្គិភ័យ​ចំនួន ០៧​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥​ រថយន្ត​ ស្មើរនឹង ២០​ ម៉ែត្រគូប ។​ រថយន្តអគ្គិភ័យសាលាខណ្ឌឬស្សីកែវចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ០៤​ ម៉ែត្រគូប ។​ ករណីនេះពន្លត់ទៅវិញ នៅវេលាម៉ោង ០៧:២០​នាទីព្រឹកនាថ្ងៃខែ ឆ្នាំដដែល៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print