ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០៤ ខែសីហា ឆ្នាំ២០២៣នេះថា៖ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ទាំងព្រឹកក៏ការផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរគមន៍ទាន់ពេលវេលា។
ប្រភពដដែលបន្តថា ហេតុការណ៍គ្រោះអគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង ០៦ និង៣០នាទីព្រឹកថ្ងៃសុក្រ ៣រោចខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅផ្ទះលេខ២៤៨ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំង សារី វណ្ណា ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេធាវី ។ មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង់៖ ថ្មបេតុង ទំហំ ០៥ម៉ែត្រ គុណ ២០ម៉ែត្រ។
- ខូចខាតសម្ភារឆេះបន្ទប់ជាន់ឡៅតឿចំនួន ០១បន្ទប់ រួមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់មួយចំនួន នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ ក្នុងករណីនេះដែរ មិនបណ្តាលឱ្យស្លាប់មនុស្ស និងរបួសមនុស្សនោះទេ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកងកម្លាំងបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រេីប្រាស់រថយន្តអគ្គិភ័យចំនួន ០៧ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥ រថយន្ត ស្មើរនឹង ២០ ម៉ែត្រគូប ។ រថយន្តអគ្គិភ័យសាលាខណ្ឌឬស្សីកែវចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប ។ ករណីនេះពន្លត់ទៅវិញ នៅវេលាម៉ោង ០៧:២០នាទីព្រឹកនាថ្ងៃខែ ឆ្នាំដដែល៕ ដោយ៖សហការី