នារីម្នាក់ចូលបន្ទប់ជួលហូបបាយមួយភ្លេតចេញមកវិញបាត់ម៉ូតូ​ រួចប្ដឹងសមត្ថកិច្ចឱ្យស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់​ និងយកម៉ូតូបានមកវិញ

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ​ សហការជាមួយកម្លាំងជំនាញព្រហ្មខណ្ឌដង្កោ​ ចុះធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់​ បន្ទាប់ពីជននេះធ្វេីសកម្មភាពលួចម៉ូតូហុងដាឌ្រីមរបស់នារីរងគ្រោះម្នាក់បានសម្រេច​ កាលពីវេលាម៉ោង១១​ និង១១នាទី​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុច បន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ នេះបេីយោងតាមរបាយការណ៍របស់សមត្ថកិច្ច​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ​២០២៣​ ។

​ សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ អឿន ភក្តី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឃួន ឡាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងចាប់យក​ ៖​ ១/ម៉ូតូម៉ាក HONDA DREAM C125 ពណ៍ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KF-4125 លេខតួ និងលេខម៉ាស៊ីន 0078372 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ​) ។
គួរបញ្ជាក់ថា​ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទីជនរងគ្រោះឈ្មោះ អឿន ភក្តី ភេទស្រី អាយុ២០ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៍ខ្មៅខាងលេី ចេញពីកន្លែងធ្វើការរោងចក្រ នៅផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោខណ្ឌដង្កោ មកបន្ទប់ជួល​ ។ ពេលជនរងគ្រោះមកដល់បន្ទប់ជួលក៏បានទុកម៉ូតូនៅមុខបន្ទប់ជួលដោយបាន ចាក់សោរកម៉ូតូបានត្រឹមត្រូវ រួចក៍ចូលទៅក្នុងបន្ទប់ជួលហូបបាយ ។ រហូតដល់វេលាម៉ោង ១១និង៤៥នាទីថ្ងៃខែឆ្នាំ ដដែល ជនរងគ្រោះក៏បានទៅធ្វើការវិញពេលដើរចេញមកខាងក្រៅបន្ទប់ ស្រាប់តែបាត់ម៉ូតូម៉ាកខាងលើហើយជន រងគ្រោះក៍បានមករាយការប្រាប់សមត្ថកិច្ចនប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ និងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។
​ លុះដល់វេលាម៉ោង១៥និង១០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​ រួមនិងវត្តុតាង(ម៉ូតូរបស់ជនរងគ្រោះចំនួន០១គ្រឿង) ត្រង់ចំណុចផ្ទះសំណាក់ ប៊ុន ឈន ផ្លូវបេតុង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកធ្វើការសាកសួរប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់តែម្តង ។
​ ក្រោយពីធ្វើការសាកសួរ​ ជនសង្ស័យបានឆ្លើយសារភាពប្រាប់ សមត្ថកិច្ចថា​ រូបគេ(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាព លួចម៉ូតូ របស់ជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្ន​នេះ​ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគបាលខណ្ឌដង្កោ​ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ​ ចាត់ការបន្តតាមច្បាប់​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print