សមត្ថកិច្ចជំនាញ ក.ប.ប. រកឃើញ និងដកហូតទំនិញខូចគុណភាពនិងរំលោភសិទ្ធិផ្ដាច់មុខជាង ១០០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ សមត្ថកិច្ចជំនាញ ក.ប.ប. អនុវត្តច្បាប់លើធុរកិច្ចជនដែលមិនសុច្ចរិតក្រោយរកឃើញទំនិញដែលខូចគុណភាព បំពានសិទ្ធិផ្ដាច់មុខ និងមិនមានអនុលោមភាពតាមបទប្បញ្ញតិ្តជាធរមានចំនួន ១១៩.៨៥គីឡូក្រាម។ ការរកឃើញទំនិញ និងឈានដល់ការអនុវត្តច្បាប់នេះ គឺធ្វើឡើងតាមរយៈសកម្មភាពត្រួតពិនិត្យទំនិញនៅតាមឃ្លាំងស្តុក ផ្ទះលក់និងចែកចាយទំនិញ និងទីផ្សារសំខាន់ៗជាច្រើននាថ្ងៃទី ០៣-០៤ ខែសីហា ឆ្នាំ២០២៣នេះ និងស្ថិតនៅក្នុងរាជធានី ខេត្តចំនួនបី គឺខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។

ការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញ គឺដើម្បីធានាការពារសិទ្ធិអ្នកប្រើប្រាស់ ការពារផលប្រយោជន៍ធុរកិច្ចជនដែលស្មោះត្រង់តាមរយៈការប្រកួតប្រជែងដោយស្មើភាពនិងអនុលោមភាពតាមច្បាប់ និងការពារសុខុមាលភាពប្រជាពលរដ្ឋជាដើម។

ជាមួយគ្នានោះ​ មន្រ្តីជំនាញ​ក.ប.ប​ បានឱ្យដឹងដែរថា​ សម្រាប់​វិស័យប្រេងឥន្ធនៈ​ គឺសំខាន់សម្រាប់អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទដែលមានតម្រូវការចាំបាច់ប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ត្រូវបានធុរជនក្នុងវិស័យនេះកេងប្រវ័ញ្ចលើបរិមាណ តម្លៃ ឬគុណភាពផងនោះ វាពិតជាធ្វើឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ជាច្រើនក្នុងវិស័យមួយនេះ។

ដូច្នោះហើយទើបថ្ងៃទី ០៣-០៤ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ ក.ប.ប. ​សាខាខេត្តកំពត ខេត្តស្វាយរៀង និងកំពង់ធំ ផ្នែកប្រេងឥន្ធនៈបានចុះត្រួតពិនិត្យតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈជាប្រចាំដើម្បីធានាការពារឱ្យបាននូវសុច្ចរិតភាពជូនអ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុច្ចរិតក្នុងវិស័យប្រេងឥន្ធនៈនេះផងដែរ។

...

ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ ជាលទ្ធផលមន្រ្តីជំនាញបានធ្វើការពិន័យលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំង ក្នុងចំណោម ១១ទីតាំងដែលសមត្ថកិច្ចជំនាញត្រួតពិនិត្យ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print