ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា : “ការបោះឆ្នោតនៅកម្ពុជាគឺធ្វើឡើង៥ឆ្នាំម្តងៗ នៅអាទិត្យទី៤ នៃខែកក្កដា ដែលជាឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងប្រុសស្រីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកពីគណបក្សនយោបាយដែលខ្លួនពេញចិត្តជាងគេ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, តាមរយៈការចូលរួមទៅបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងការជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ គឺបង្ហាញច្បាស់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានឈ្នះហើយ! តាមរយៈការបោះឆ្នោតជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលដំណើរការបោះឆ្នោតនេះគឺធ្វើឡើងដោយទៀងទាត់រៀងរាល់៥ឆ្នាំម្តងៗ!”
សូមបញ្ជាក់ថា, ការលើកឡើងរបស់សម្តេចគឺលើផេក ដែលគ្រប់គ្រងនិងផ្សព្វផ្សាយដោយ ដួង តារា ៕
ដោយ : សុខ ខេមរា