ភ្នំពេញ : លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានបញ្ជាក់ថា , ប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែ អាចចែកចេញជា ៣ (បី) ប្រភេទ រួមមាន៖ ឧបករណ៍បញ្ជូន (Transmitter) កាណាល់ (Channel) និង ឧបករណ៍ទទួល (Receiver) ។ រូបខាងក្រោមជាប្លុកដ្យាក្រាមរបស់វា។
ឧបករណ៍បញ្ជូន (Transmitter / Transmission Path)៖
ឧបករណ៍បញ្ជូន ឬផ្នែកបញ្ជូនស៊ីញ៉ាល់ នៃប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែ រួមមាន ឧបករណ៍ដាក់កូដ (Encoder) ឧបករណ៍អ៊ីនគ្រីប (Encryption) ឧបករណ៍ប្តូរតាន (Modulation) និងឧបករណ៍ទ្វេរគុណ (Multiplexing) ។ ស៊ីញ៉ាល់ផ្សាយចេញពីប្រភព ឆ្លងកាត់ប្រភពនៃឧបករណ៍ដាក់កូដ (Encoder) ដែលធ្វើផ្លាស់បម្លែងស៊ីញ៉ាល់ ទៅជាទម្រង់សមរម្យមួយ សម្រាប់ប្រើប្រាស់បច្ចេកទេសដំណើរការស៊ីញ៉ាល់។
ព័ត៌មានដែលលែងត្រូវការ ចេញពីស៊ីញ៉ាល់ ត្រូវបានដាក់ចេញ នៅក្នុងដំណើរការ ដើម្បីពង្រីកជាអតិប្បបរមានៃការប្រើប្រាស់ប្រភព។ ស៊ីញ៉ាល់នេះ ត្រូវអ៊ីនគ្រីបវា ដោយប្រើប្រាស់ស្តង់ដារនៃឧបករណ៍អ៊ីនគ្រីប (Encryption) ដែលធ្វើឱ្យស៊ីញ៉ាល់ និងព័ត៌មាន ត្រូវបានទទួលសុវត្ថិភាព និងមិនអនុញ្ញាតឱ្យរាល់លទ្ធភាពនៃកាលុកចូលដោយគ្មានការអនុញ្ញាត។
ការដាក់កូដកាណាល់ (Channel Encoding) គឺជាបច្ចេកទេស ដែលត្រូវបានប្រើប្រាស់ទៅលើស៊ីញ៉ាល់ ដើម្បីកាត់បន្ថយនូវការចុះខ្សោយ ដូចជា សូរ ការឆ្លងរំខាន ។ល។ កំឡុងពេលដំណើរការ ចំនួនតិចតួចនៃស៊ីញ៉ាល់មិនត្រូវការ គឺបានចងភ្ជាប់ទៅនឹងស៊ីញ៉ាល់ ការឆ្លងនេះហើយ វានឹងក្លាយជាឧបករណ៍រឹងមាំ ប្រឆាំងនឹងសូរ។ ហើយស៊ីញ៉ាល់នឹងត្រូវប្តូរ តាន ដោយប្រើប្រាស់បច្ចេកវិទ្យាប្តូរតាន ដូចជា PSK, FSK & QPSK ។ល។ ចឹងហើយ ស៊ីញ៉ាល់អាចងាយស្រួលក្នុងការបញ្ជូន ដោយប្រើប្រាស់អង់តែន។
ស៊ីញ៉ាល់ដែលបានប្តូរតានរួច (Modulated Signal) ត្រូវទ្វេរគុណ ជាមួយនឹងស៊ីញ៉ាល់ ដែលប្រើប្រាស់បច្ចេកទេសពហុទ្វេរគុណ ដូចជា Time Division Multiplexing (TDM) or Frequency Division Multiplexing (FDM) ដើម្បីចែករំលែកបន្ទាបង់ដ៏មានតម្លៃ។
ផ្នែកកាណាល់ (Channel Path)៖
កាណាល់នៅក្នុងគមនាគមន៍ឥតប្រើប្រាស់ខ្សែ បង្ហាញនូវមធ្យោបាយបញ្ជូនស៊ីញ៉ាល់ គឺលំហរអាកាស។
កាណាល់ឥតខ្សែ គឺជាការដែលមិនអាចទាយទុកបាន និងអថេរខ្ពស់ និងចៃដន្យ នៅក្នុងធម្មជាតិ។
កាណាល់ អាចជាប្រធានបទទៅនឹងការឆ្លងរំខាន (Interference) ការកាឡៃ (Distortion) សូរ៍ (Noice) ធ្វើបែកខ្ចាយ (Scattering) ។ល។ និងជាលទ្ធផលដែល ស៊ីញ៉ាល់ទទួល អាចបំពេញជាមួយនឹងកំហុស (Errors) ។
តួនាទីរបស់ឧបករណ៍ទទួល គឺជ្រើសរើចចាប់យកស៊ីញ៉ាល់ចេញពីកាណាល់ និងបង្កើតវាឱ្យទៅជាស៊ីញ៉ាល់ដើមវិញដែលបញ្ជូនមក។ ផ្នែកទទួលនៃប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែ រួមមាន ការទ្វេពុហុគុណឡើងវិញ (Demultiplexing) ការប្តូរតានឡើងវិញ (Demodulation) និងការដោះកូដកាណាល់ (Channel Decoding) ដេគ្រីបឡើងវិញ (Decryption) និងការដោះកូដប្រភព (Source Decoding)។ ចេញពីសមាសធាតុនៃផ្នែកទទួល គឺសំអាតនៅអ្វីដែលជាកិច្ចការនៃឧបករណ៍ទទួល គឺត្រឹមតែបម្លែងឱ្យទៅអ្វីដែលឧបករណ៍បញ្ជូនមក។
ផ្នែកទទួល ឬឧបករណ៍ទទួល (Received Path)៖
ស៊ីញ៉ាល់ចេញពីកាណាល់ ត្រូវបានទទួលដោយការទ្វេពុហុគុណឡើងវិញ(Demultiplexing) និងបែងចែកវាចេញពីស៊ីញ៉ាល់ដទៃទៀត។ ស៊ីញ៉ាល់នីមួយៗ ត្រូវបានប្តូរតានឡើងវិញ (Demodulation) ដោយប្រើបច្ចេកទេសការប្តូរតានឡើងវិញ (Demodulation) និងស៊ីញ៉ាល់នៃសារដើម គឺត្រូវបានបម្លែងមកដើមវិញ។ ប៊ីតដែលមិនបានការចេញសារ គឺត្រូវដកចេញ ដោយប្រើប្រាស់ការដោះកូដកាណាល់ (Channel Decoding)។
នៅពេល សារត្រូវបានអ៊ីនគ្រីប និងដេគ្រីបនៃស៊ីញ៉ាល់ដកចេញ សន្តិសុខ និងត្រលប់វាទៅជាប៊ីតជាលំដាប់លំដោយយ៉ាងសាមញ្ញ ចុងបញ្ជប់ ស៊ីញ៉ាល់នេះ នឹងផ្តល់ទៅឧបករណ៍ដោះកូដប្រភព (Source Decoding) ដើម្បីទទួលបានសារ ឬស៊ីញ៉ាល់ដើមដែលបានបញ្ជូនមក។
ប្រភេទនៃប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែ៖
បច្ចុប្បន្ននេះ មនុស្ស ត្រូវការទូរស័ព្ទចល័ត សម្រាប់ប្រើប្រាស់ច្រើនយ៉ាង ដូចជា ការសន្ទនារវាងគ្នា (Talking) ប្រើប្រាស់អ៊ីនធឺណិត (Internet) និងពហុមធ្យោបាយផ្សព្វផ្សាយ (Multimedia) ។ល។ សេវាទាំងនេះ តបានធ្វើឱ្យមានលទ្ធភាព ដល់អ្នកប្រើប្រាស់ ធ្វើដំណើរបាន មានន័យថា អ្នកប្រើប្រាស់ អាចចល័តបាន។ ជាមួយការជួយនៃ សេវាគមនាគមន៍ឥតប្រើប្រាស់ខ្សែទាំងនេះហើយ យើងអាចបម្លាស់ទីសំឡេង ទិន្នន័យ វីឌីអូ និងរូបភាព ។ល។
ប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែ ក័ផ្តល់ផងដែរនូវសេវានានា ដូចជា សន្និសីទវីឌីអូ ទូរស័ព្ទចល័ត ផេងជីង ទូរទស្សន៍ វិទ្យុ ។ល។ ដោយសារតែតម្រូវការសម្រាប់ភាពខុសគ្នានៃសេវាទំនាក់ទំនងទាំងនេះហើយ ទើបប្រភេទខុសៗគ្នានៃប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែ ត្រូវបានអភិវឌ្ឍន៍ រួមមាន៖ ការផ្សាយទូរទស្សន៍និងវិទ្យុ គមនាគមន៍ផ្កាយរណបរ៉ាដា ប្រព័ន្ធទូរស័ព្ទចល័ត ប្រព័ន្ធកំណត់ទីតាំងសកល (GPS) គមនាគមន៍អ៊ីហ្វ្រារ៉ែត និងបណ្តាញ WLAN (WiFi) ,Bluetooth ,Paging Cordless Phones ,Radio Frequency Identification (RFID) ។
មានប្រព័ន្ធនានាជាច្រើនទៀត ជាមួយនឹងការប្រើប្រាស់ខុសៗគ្នា។ ប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែ អាចចែកជា Simplex, Haft Duplex & Full Duplex។ គមនាគមន៍ Simplex គឺជាគមនាគមន៍មានផ្លូវទិសដៅតែមួយ ជាឧទាហរណ៍៖ ដូចជាប្រព័ន្ធសោតទស្សន៍ ឬ Broadcast (ការផ្សាយទូរទស្សន៍ និងការផ្សាយវិទ្យុ)។
Haft Duplex គឺជាគមនាគមន៍ដែលមានផ្លូវពីរ ប៉ុន្តែវាមិនមែនពេលដំណាលគ្នាឡើយ។ ជាឧទាហរណ៍ គឺប្រព័ន្ធ ដើរ-និយាយ (Walkie-Talkie) ដូចជា ICOM ។
ឧបករណ៍ ដែលបានប្រើប្រាស់ សម្រាប់គមនាគមន៍ឥតប្រើប្រាស់ខ្សែ អាចខុសគ្នាពីសេវាមួយ ទៅសេវាមួយទៀត ហើយវាអាចមានទំហំ រូបរាង ទិន្នន័យ និងតម្លៃខុសគ្នា។ តំបន់ដែលបានគ្របដណ្តប់ដោយប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែ គឺជាតក្តាដ៏សំខាន់ផងដែរ។ បណ្តាញឥតខ្សែ អាចកម្រឹត ទៅនឹងអាគារ និងការរិយាល័យ ទីក្រុង តំបន់តូច (ធំជាងទីក្រុង) ឬ អាចគ្របដណ្តប់ជាសកល។
យើងនឹងពិនិត្យការកត់សំគាល់សង្ខេបអំពីសារៈសំខាន់ខ្លះនៃប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែ។
ការផ្សព្វផ្សាយទូរទស្សន៍ និងវិទ្យុ (TV & Radio Broadcasting)៖
វិទ្យុ ដែលអាចគិតថា ជាសេវាឥតខ្សែទីមួយ។ វាជាឧទាហរណ៍នៃប្រព័ន្ធគមនាគមន៍ Simplex ដែលក្នុងនោះ ព័ត៌មាន បានបញ្ជូនត្រឹមតែទិសដៅតែមួយ និងរាល់អ្នកប្រើប្រាស់ទទួលបានទិន្នន័យ/ព័ត៌មានដូចគ្នា។
គមនាគមន៍ផ្កាយរណប (Satellite Communication)៖
ប្រព័ន្ធគមនាគមន៍ផ្កាយរណប ជាប្រភេទមួយបែបទៀតនៃគមនាគមន៍ឥតប្រើប្រាស់ខ្សែ។ បណ្តាញគមនាគមន៍ផ្កាយរណប ផ្តល់តំបន់គ្របដណ្តប់ពេញពិភពលោក ឯករាជ្យពីដង់ស៊ីតេប្រជាជន។
ប្រព័ន្ធគមនាគមន៍ផ្កាយរណប ផ្តល់ដល់វិស័យទូរគមនាគមន៍ ដូចជា ហ្វូនផ្កាយរណប ឧបករណ៍កំណត់ទីតាំងនិងបង្ហាញទិសនាវាចរណ៍ (GPS) សោតទស្សន៍ អ៊ីនធឺណិត ។ល។ និងសេវាឥតខ្សែដទៃទៀត ដូចជា ការផ្សាយទូរទស្សន៍ផ្កាយរណប និងប្រព័ន្ធវិទ្យុដទៃទៀត ពឹងពាក់ប្រព័ន្ធផ្កាយរណប។
គមនាគមន៍ចល័ត (Mobile Communication)៖
ប្រហែលជា ភាគច្រើន ដែលបានប្រើក្នុងប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែ គឺបច្ចេកវិទ្យាទូរស័ព្ទចល័ត។ ការអភិវឌ្ឍនៃឧបករណ៍សែលលុយឡាចល័ត បានធ្វើការផ្លាស់ប្តូរពិភពលោក ដូចគ្មានបច្ចេកវិទ្យាណាមួយដទៃទៀតឡើយ។ ទូរស័ព្ទចល័តបច្ចុប្បន្ន មិនកម្រឹតត្រឹមតែសន្ទនា ប៉ុន្តែវាបូកបញ្ចូលគ្នាជាមួយលក្ខណៈពិសេសជាច្រើន ដូចជា Bluetooth, Wi-Fi, GPS, and FM Radio ។
ប្រព័ន្ធចង្អុលទីតាំងសកល GPS៖
GPS គឺជាប្រភេទរងតែមួយគត់នៃគមនាគមន៍ផ្កាយរណប ដែលផ្តល់នូវសេវាឥតខ្សែខុសគ្នា ដូចជា ការចង្អុលផ្លូវនាវាចរណ៍ ការចង្អុលទីតាំង ការកំណត់ទីតាំង ការចង្អលល្បឿន ។ល។ ជាមួយការជួយនៃឧបករណ៍ទទួលរបស់ GPS និងផ្កាយរណប។
ប្រព័ន្ធប្លូធូ (Bluetooth)៖
ប្រព័ន្ធប្លូធូ គឺជាអត្ថប្រយោជន៍មួយទៀតនៃប្រព័ន្ធគមនាគមន៍ឥតប្រើប្រាស់ខ្សែដែលមានកម្រឹតហ្វ្រេកង់ស៍ទាប។ វា ផ្តល់នូវការបញ្ជូនទិន្នន័យ និងសំឡេង ជាមួយកម្រឹតបញ្ជូន ១០ ម៉ែត្រ។ ភាគច្រើនៃទូរស័ព្ទចល័ត តាបផ្លែត និងកុំព្យូទ័រយួរដៃ គឺបានបំពាក់ឧបករណ៍ប្លូធូនេះ។ វាអាចតភ្ជាប់ទៅនឹងឧបករណ៍ទទួលនៃប្លូធូឥតខ្សែ ឧបករណ៍សំឡេង និង កាំម៉េរ៉ា ។ល។
ឧបករណ៍ផេជីង (Paging)៖
ទោះបីជា វាជាបច្ចេកវិទ្យាមិនសូវទទួលបានការពេញនិយមនាពេលបច្ចុប្បន្ន តែឧបករណ៍ផេជីង ក៏ទទួលបានជោគជ័យមុននឹងរីកដុះដាលនៃការប្រើប្រាស់ទូរស័ព្ទចល័ត។ ឧបករណ៍ផេជីង ផ្តល់ព័ត៌មានក្នុងទមរង់ជាសារ និងវាជាប្រព័ន្ធ Simplex មានន័យថាអ្នកប្រើអាចត្រឹមទទួលសារប៉ុណ្ណោះ។
ឧបករណ៍ WiFi ៖
ឧបករណ៍ WiFi ឬ បណ្តាញតំបន់ក្នុងឥតខ្សែ (WLAN) គឺជាអ៊ីនធឺណិតដែលទាក់ទងនឹងសេវាឥតខ្សែ។ ការប្រើប្រាស់ឧបករណ៍ WiFi ឬ បណ្តាញតំបន់ក្នុងឥតខ្សែ (WLAN) ឧបករណ៍ផ្សេងទៀតដូចជាកុំព្យូទ័រយួរដៃ និងទូរស័ព្ទចល័ត អាចភ្ជាប់ទៅនឹងឧបករណ៍ផ្តល់លទ្ធភាពចូលទៅប្រើប្រាស់ និងលទ្ធភាពចូលទៅប្រើប្រាស់អ៊ីនធឺណិត។
ឧបករណ៍ Infrared ៖
ឧបករណ៍ Infrared គឺជាប្រភេទគមនាគមន៍ឥតប្រើប្រាស់ខ្សែមួយប្រភេទទៀត នៅក្នុងជីវិតយើងសព្វថ្ងៃ។ វាប្រើប្រាស់រលកអ៊ីនហ្វ្រារ៉ែត នៃវិសាលគមន៍អេឡិកត្រូម៉ាញ៉េទិក។ ឧបករណ៍ អ៊ីនហ្វ្រារ៉ែត ប្រើប្រាស់នៅក្នុងឧបករណ៍បញ្ជានៃទូរទស្សន៍ រថយន្ត ឧបករណ៍សំឡេង ។ល។
Full Duplex គឺជាគមនាគមន៍ដែលមានផ្លូវពីរដូចគ្នា ហើយវាមានពេលដំណាលគ្នា។ ជាឧទាហរណ៍៖ ដូចជាប្រព័ន្ធទូរស័ព្ទចល័ត៕
ដោយ : សហការី