ភ្នំពេញ ៖ ផ្ទះឈេីពីលេីសំណង់ថ្មខាងក្រោមចំនួន០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរស់នៅជិតខាង និងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ កាលពីវេលាម៉ោង ១៤និង ១៥នាទីរសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ទាស់ផ្ទះមានឈ្មោះ ដូង សារឿន ភេទស្រី អាយុ ៦៧ ឆ្នាំ មុខរបរ កសិករ ទីលំនៅទីតាំងកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុនោះគេឃេីញមានផ្សែងពណ៌ខ្មៅហុយចេញពីក្នុងផ្ទះ និងមានសម្លែងផ្ទុះជាខ្លាំងផងដែរ ។ ភ្លាមៗក៏មានអណ្ដាតភ្លេីងឆាបឆេះចេញមកខាងក្រៅជាបណ្ដេីរៗនិងបន្តឆេះឡេីងយ៉ាងសន្ធោសន្ធៅ ខណៈប្រជាពលរដ្ឋរស់ជិតខាងបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងសុំអន្តរាគមន៍ពីមន្ត្រីជំនាញឱ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ដោយពលរដ្ឋខ្លះក៏បាននាំគ្នាជួយដងទឹកជះពន្លត់ ខ្លះតទុយោទឹកបាញ់ពន្លត់នៅតែមិនអាចគ្រប់គ្រងស្ថានការបាន ។
ក្នុងករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបង្ការ និងសង្គ្រោះអគ្គិភ័យជាច្រេីនគ្រឿងបានសម្រុកចុះមកជួយបាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីង ដោយប្រេីពេលជាងកន្លះម៉ោង និងទឹកចំនួន០៦ឡានក៏រលត់ទៅវិញជាស្ថាពរ ។
សមត្ថកិច្ចបានបញ្ចាក់ថា ផ្ទះរងគ្រោះដោយអគ្គិភ័យមានចំនួនមួយខ្នងទំហំ ៦x៧ ប្រភេទសំណង់ឈើលើថ្មក្រោមបានរងការខូចខាតទាំងស្រុង តែមិនរាលដាលដល់ផ្ទះអ្នកជិតខាង និងបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ ។ ចំពោះមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕ ដោយ ៖ ភារ៉ា ដង្កោ