ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុងក្នុងមូលដ្ឋានខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ​ ៖​ ផ្ទះឈេីពីលេីសំណង់ថ្មខាងក្រោម​ចំនួន០១ខ្នង​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរស់នៅជិតខាង​ និងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍​ កាលពីវេលាម៉ោង ១៤និង ១៥នាទីរសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឱ្យដឹងថា​ ម្ទាស់ផ្ទះមានឈ្មោះ ដូង សារឿន ភេទស្រី អាយុ ៦៧ ឆ្នាំ មុខរបរ កសិករ ទីលំនៅទីតាំងកើតហេតុខាងលើ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុ​នោះគេឃេីញមានផ្សែងពណ៌ខ្មៅហុយចេញពីក្នុងផ្ទះ​ និងមានសម្លែងផ្ទុះជាខ្លាំងផងដែរ​ ។ ភ្លាមៗក៏មានអណ្ដាតភ្លេីងឆាបឆេះចេញមកខាងក្រៅជាបណ្ដេីរៗនិងបន្តឆេះឡេីងយ៉ាងសន្ធោសន្ធៅ​ ខណៈប្រជាពលរដ្ឋរស់ជិតខាងបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន​ និងសុំអន្តរាគមន៍ពីមន្ត្រីជំនាញឱ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់​ដោយពលរដ្ឋខ្លះក៏បាននាំគ្នាជួយដងទឹកជះពន្លត់​ ខ្លះតទុយោទឹកបាញ់ពន្លត់នៅតែមិនអាចគ្រប់គ្រងស្ថានការបាន​ ។ 

    ក្នុងករណីអគ្គិភ័យនេះ​ កម្លាំងសមត្ថកិច្ចជំនាញបង្ការ​ និងសង្គ្រោះអគ្គិភ័យជាច្រេីនគ្រឿងបានសម្រុកចុះមកជួយបាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីង​ ដោយប្រេីពេលជាងកន្លះម៉ោង​ និងទឹកចំនួន០៦ឡាន​ក៏រលត់ទៅវិញជាស្ថាពរ​ ។ 

    សមត្ថកិច្ចបានបញ្ចាក់ថា​ ផ្ទះរងគ្រោះដោយអគ្គិភ័យមានចំនួនមួយខ្នងទំហំ ៦x៧ ប្រភេទសំណង់ឈើលើថ្មក្រោមបានរងការខូចខាតទាំងស្រុង​ តែមិនរាលដាលដល់ផ្ទះអ្នកជិតខាង​ និងបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ​ ។ ចំពោះមូលហេតុ​ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print