បញ្ជូន​ខ្លួន​ចោរឆក់​ទូរស័ព្ទ​វ័យក្មេង​២នាក់​ ទៅតុលាការ​ក្រុងភ្នំពេញ​ ក្រោយ​ឃាត់ខ្លួន​យកមកសាកសួរ​បញ្ចប់​នីតិវិធី​

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋវ័យក្មេង២នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ រួច​បានបង្ហាញ​មុខជាសាធារណៈ​ និងបញ្ជូនខ្លួនទៅ​កាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ នៅថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ​២០២៣នេះ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១៖១៥នាទី បានដឹកនាំកម្លាំងជំនាញការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម​ វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក​វរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជន​សង្ស័យជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន​០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ(ជាជនជាតិវៀតណាម)ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញ ការិយាល័យធ្វេីការប្រដេញនឹងឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចផ្លូវលេខ៣៦១​ សង្កាត់​ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមាន៖
១.​ ឈ្មោះ​ ម៉ក់​ សុវណ្ណាឌី ភេទប្រុស​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ(អ្នកបេីក)
២.​ ឈ្មោះ​ ខែម​ វិរះពិទូរ​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ(ដៃដល់)

សំភារ:ដកហូតមាន ម៉ូតូម៉ាក SUZUKI-NEX ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JS-9473(របស់ជនសង្ស័យ)។

...

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានបញ្ជូនជនសង្ស័យខាងលេី​ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី​ និងចាត់ការតាមច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print