រថយន្ត២គ្រឿងខណៈបើកបរមិនប្រយ័ត្នបានបុកគ្នានៅផ្លូវបំបែកជាបួន

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួន ខណៈដែលរថយន្តមួយគ្រឿងបើកឆ្លងផ្លូវ ត្រូវរថយន្ត១គ្រឿងទៀតបើកមកបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតនៅផ្លូវបំបែកជាបួនផ្លូវលេខ៥១ កែងផ្លូវលេខ១៨៤ ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រពភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្តហាយឡេន
ឌ័រ ពណ៌ប្រផេះ ដែលមានស្លាកលេខ ភ្នំពេញ2W-3519  បើកបរដោយមនុស្សចាស់ រួមដំណើរដោយមនុស្សចាស់ប្រុសស្រីប៉ុន្មាននាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨៤ ក្នុងទិសដៅពីលិចទៅកើត។
អ្នកឃើញហេតុការណ៍បានបន្តថា៖ លុះមកដល់ចំណុចកើតហេតុស្រាប់តែត្រូវរថយន្តព្រូស១គ្រឿងបុកពេញទំហឹង ដោយរថយន្តព្រូសខាងលើមានពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-3070 បើកបរដោយបុរសម្នាក់សង្ស័យស្ថិតក្នុងស្ថានភាពស្រវឹង បានបើកបរតាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនបានបុកទៅលើរថយន្តហាយឡេនឌ័រពេញទំហឹងនៅផ្នែកខាងឆ្វេងបណ្តាលឱ្យខ្ទាតទៅក្បែរបង្គោលភ្លើង ដោយរថយន្តបង្កមិនទាន់អស់ល្បឿនបានរុញរថយន្តហាយឡេន
ឌ័រទៅបុកជាប់បង្គោលភ្លើងមួយតង់ទៀត។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រថយន្តហាយឡេនឌ័របានរងការខូចខាតផ្នែកខាងឆ្វេងខាងមុខនិងខាងក្រោយ។ ចំណែកអ្នកដំណើរស្ត្រីចំណាស់ម្នាក់បានរងរបួសក្បាលផងដែរ។ រីឯរថយន្តតូយូ៉តាព្រូសវិញ បានរងការខូចខាតនៅផ្នែកខាងមុខ ចំណែកអ្នកបើកបរបានរងរបួសមុខ ដោយសារការបុកផ្ទប់ពេញទំហឹងផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ព្រមទាំងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញដើម្បីធ្វើការវាស់វែង រួចទុកអោយភាគីទាំងសងខាងដោះស្រាយគ្នាជំហានដំបូងសិន តែដោយសារការជជែគគ្នាមិនត្រូវ សមត្ថកិច្ចជំនាញបានសម្រេចវាស់វែង ព្រមទាំងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំឱ្យម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print