ក្រសួងធនធានទឹកនិងឧតុនិយម ៖ គម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រវ៉ៃកូជំហ៊ានទី១ នៅខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ គម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រវ៉ៃកូ ជំហ៊ានទី១ មានទីតាំងស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានចាប់ផ្តើមដំណើរការកាលខែកុម្ភៈ ឆ្នាំ២០១៥ ។

...

គោលបំណងនៃការធ្វើអនុត្តរភាពនេះ គឺដើម្បីទាញទឹកពីប្រព័ន្ធមេ យកទៅស្រោចស្រពដីស្រែរបស់បងប្អូនប្រជាកសិករជាង ២០.០០០ហិកតា ។ ការងារដែលបាន និងកំពុងអនុវត្តរួមមាន៖ ជីកប្រឡាយ សរុបប្រវែង ៣៣.០០០ ម៉ែត្រ ក្រាលគ្រួសក្រហមលើខ្នងប្រឡាយ សរុបប្រវែង ៣៣.០០០ ម៉ែត្រ ដាំស្មៅតាមជើងទេភ្លឺប្រឡាយ សរុបប្រវែង ៣៣.០០០ ម៉ែត្រ និងសាងសង់សំណង់សិល្បការតូចធំជាង ១០០កន្លែង ។

ក្រោយពេលបញ្ចប់ការងារនៅក្នុងជំហ៊ានទី១ ក្រសួងធនធានទឹក និងឧតុនិយមនឹងចាប់ផ្តើមការងារជំហ៊ានទី២ ដើម្បីទាញទឹកទៅស្រោចស្រពលើផ្ទៃដីជាង ៣០.០០០ ហិកតា បន្ថែមទៀតនៅក្នុងខេត្តព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម ។

ក្រៅពីការផ្តល់ទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវ គម្រោងនេះក៏នឹងផ្តល់ផងដែរនូវទឹកសម្រាប់ប្រើប្រាស់ខ្នងប្រឡាយជាផ្លូវគមនាគមន៍ ឯតួប្រឡាយ ក៏នឹងក្លាយទៅជាផ្លូវសម្រាប់ជលយានរបស់បងប្អូនប្រជាកសិករក្នុងតំបន់នោះផងដែរ ៕

1 (1)

1 (4)

1 (5)

1 (6)

1 (2)

1 (3)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print