ភ្នំពេញ ៖ ក្រុមកីឡាករបេស្បលជម្រើសជាតិកម្ពុជាគ្រោងជួបប្រកួតជាលក្ខណៈ មិត្តភាពអន្តរជាតិជាមួយក្រុមកីឡាករបេស្បលរបស់កូរ៉េនៅថៃ្ងទី៣ ខែកក្កដា ឆ្នាំ ២០១៦ខាងមុខនេះលើទីលានកីឡាបេ ស្បលបឹងសំរឹទ្ធិ ខេត្តកំពង់ធំ ដើម្បីពង្រឹងសមត្ថភាពនិងរឹតចំណងមិត្តភាពរវាងកម្ពុជា នឹងកូរ៉េ ។
លោក ញ៉ែម ថាវី តំណាងរាស្រ្តខេត្ត កំពង់ធំ និងជាប្រធានសហព័ន្ធកីឡាបេស្បល កម្ពុជាបានឲ្យដឹងថា ជំនួបប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជានឹងក្រុមជម្រើសជាតិ កូរ៉េនេះគឺជាលើកទី១ ក្នុងគោលបំណងដុស ខាត់សំលៀងបច្ចេកទេសក្រុមកីឡាករ ជម្រើសជាតិបេស្បលកម្ពុជា ខណៈដែល ប្រភេទកីឡាមួយនេះពិបាករកក្រុមមក ប្រកួតជាមួយខ្លាំងណាស់ ។ ការប្រកួត លក្ខណៈមិត្តភាពអន្តរជាតិជាឱកាសរបស់ក្រុមកីឡាករកម្ពុជាបានបញ្ចេញសមត្ថ ភាពលើទីលានក្រោយពេលហ្វឹកហាត់ អស់រយៈពេលជាយូរដើម្បីត្រៀមលក្ខណៈទៅចូលរួមប្រកួតអន្តរជាតិផ្សេងៗនៅ ប្រទេសក្នុងតំបន់អាស៊ានផងដែរ។
លោកប្រធានសហព័ន្ធបន្ថែមថា ការ ប្រកួតមិត្តភាពអន្តរជាតិនឹងធ្វើឡើងពេញមួយថៃ្ងគឺចាប់ពីម៉ោង៨រហូតដល់ម៉ោង៤ រសៀលទើបបញ្ចប់ការប្រកួត ។ ដូច្នេះសូម ប្រជាពលរដ្ឋដែលនៅជុំវិញទីនោះមេត្តា អញ្ជើញចូលរួមទស្សនា និងចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាករជម្រើសជាតិ កម្ពុជាផងដើម្បីជ្រោមជ្រែងកីឡាមួយនេះឲ្យមានការអភិវឌ្ឍកាន់តែខ្លាំងឡើងបន្ថែមទៀតពោរពេញដោយសក្តានុពលសម្រាប់ប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា កីឡាបេស្បលគឺជាប្រភេទ កីឡាមួយដែលគេនិយមលេងបំផុតនៅ ប្រទេសប៉ែកអឺរ៉ុបហើយប្រទេសនៅអាស៊ីមួយចំនួនដូចជា កូរ៉េ ជប៉ុន ចិនតៃប៉ិ ហ្វីលី ពីន ថៃ វៀតណាម និងកម្ពុជាក៏ចាប់ផ្តើម និយមលេងផងដែរ ។ កីឡាបេស្បលបានបង្កើតឡើងក្នុងឆ្នាំ២០០២នៅកម្ពុជា ត្រូវបានទទួលស្គាល់ជាសហព័ន្ធពេញសិទិ្ធនៅក្នុងឆ្នាំ២០០៥ ហើយបច្ចុប្បន្នកម្ពុជា បាននិងកំពុងបណ្តុះបណ្តាលកីឡាករ កីឡាការិនីមួយចំនួនដែលជាយុវជនថ្នាលរបស់សាលារៀនមួយចំនួនជុំវិញខេត្តកំពង់ធំក្នុងគោលដៅពង្រីកវិសាលភាពឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
ដោយ៖ សារីម