Newcastle យល់ព្រមលើកិច្ចព្រមព្រៀង៤០លានផោនសម្រាប់ខ្សែការពារ Tino Livramento ពីSouthampton

ចែករំលែក៖

សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃទី៤ សីហាថា ក្លិបសារិកាព្រៃ Newcastle United បានយល់ព្រមលើកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែការពារស្តាំរបស់ Southampton កីឡាករ Tino Livramento ដែលមានតម្លៃ៤០លានផោនរួមទាំងការព្រមព្រៀងលើលក្ខខណ្ឌបន្ថែមទៀត។

 កីឡាករវ័យ២០ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Southampton ពី Chelsea ក្នុងឆ្នាំ២០២១ ក្នុងតម្លៃ៥លានផោន។ ការចាកចេញរបស់ក្រុមកើតឡើងបន្ទាប់ពី Southampton ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។

 ខ្សែការពារជម្រើសជាតិអង់គ្លេសអាយុក្រោម២១ឆ្នាំខាងលើបានចូលលេងបានតែ២ដងប៉ុណ្ណោះកាលពីរដូវកាលមុន បន្ទាប់ពីបានរងរបួសសរសៃពួរផ្នែកខាងមុខក្នុងខែមេសា ឆ្នាំ២០២២។ គាត់បានក្លាយជាកីឡាករបម្រុងក្នុងយុទ្ធនាការពីរចុងក្រោយរបស់Southampton ទល់នឹង Brighton និង Liverpool

Livramento លេងបាន៣២ប្រកួតក្នុងរដូវកាល ២០២១២០២២ ដែលមាន២៨ប្រកួតក្នុង Premier League Newcastle បានចុះហត្ថលេខាលើខ្សែបម្រើអ៊ីតាលី Sandro Tonali និងខ្សែបម្រើស្លាបអង់គ្លេស Harvey Barnes នៅរដូវក្តៅនេះ ខណៈដែលក្លិបសម្លឹងរកការជំរុញពីក្រុមកំពូលទាំង៤របស់ពួកគេកាលពីរដូវកាលមុន។

 ក្រុមរបស់លោក Eddie Howe ចាប់ផ្តើមយុទ្ធនាការ Premier League ថ្មីនៅថ្ងៃទី១២ ខែសីហា នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Aston Villa (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print