ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនៅព្រលប់ថ្ងៃទី០៥ខែសីហាឆ្នាំ ២០២៣នេះក្រោយពីកញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅកញ្ញា អាណារ៉ូត្រូវប្តីប្រពន្ធពីរនាក់បានវាយបែកមុខនៅលើរថយន្តគ្រាដែលបានចេញទៅតំបន់កោះពេជ្រ សង្កាត់ទន្លេបាសាក់។ អំពើហិង្សារនេះត្រូវបានកើតមានឡើងព្រោះតែប្តីប្រពន្ធទាំងពីរនាក់ចោទប្រកាន់រ៉ូសថាបាននិយាយដៀមដាមឲ្យនារីម្នាក់ថាជាស្រីលក់ខ្លួននោះ។
នេះគឺជាករណីដ៏គួរឲ្យភ្ញាក់ផ្អើលថ្មីមួយទៀតដែល អ្នកលេងបណ្តាញសង្គមខ្លះក៏បានថ្លែងអាណិតនាងព្រោះតែត្រូវគេវាយលើរថយន្តបែកមុខ។ គេនៅមិនទាន់ដឹងនៅឡើយទេថាតើប្តីប្រពន្ធដែលបានស្កាត់ទៅវាយនាងនោះគឺជាអ្នកណាឡើយប៉ុន្តែមុននេះ រ៉ូសពិតជាបានបង្ហោះសារផ្លែផ្កាទៅកាន់ស្ត្រីម្នាក់ពិតមែន ប៉ុន្តែមិនបានបញ្ចេញឈ្មោះឡើយ។ គេនៅមិនទាន់ដឹងនៅឡើយទេថាតើករណិនេះនឹងដោះស្រាយយ៉ាងដូចម្តេច ខណៈពេលនេះក៏មិនទាន់អាចទាក់ទងទៅកាន់កញ្ញារ៉ូសបាននៅឡើយដែរ។ រ៉ូសរងរបួសបែកមាត់ និងប៉ះពាល់ច្រមុះដែលបានដាក់ខ្ទង់ ហើយពេលនេះនាងក៏បានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនផងដែរ។
ជនដែលបានបង្កហិង្សាចំពោះរ៉ូស ត្រូវបានគេស្គាល់ថាឈ្មោះលើបណ្តាញសង្គមថា Yubee Ly និងស្វាមីជាអ្នកស្រលាញ់ភេទដូចគ្នា ដែលការប្រើហិង្សានេះក្រោយពីពីមានសារឆ្លើយឆ្លងឌឺដងគ្នានៅលើបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ មហាជនបានលើកឡើងថាករណីនៃការប្រើហិង្សារដោយមានគ្នាច្រើននេះគឺជាអំពើមិនគួរកើតមានឡើង និងជាទង្វើខុសទៅនឹងច្បាប់ផងដែរ។ គេនៅរងចាំតាមដានបន្តទៀតថាតើករណីនេះនឹងទៅជាយ៉ាងណា៕