ការរំខានពាណិជ្ជកម្ម និងបញ្ហាអាកាសធាតុធ្ងន់ធ្ងរបានបង្កក្តីបារម្ភដល់សន្តិសុខស្បៀងសកល

ចែករំលែក៖

ព័ត៌មាន​សេដ្ឋកិច្ច​៖​ អង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បាននិយាយថា​ តម្លៃទំនិញស្បៀងអាហារសកល បានកើនឡើងជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ ដោយសារការរំខានពាណិជ្ជកម្មនៃគ្រាប់ធញ្ញជាតិ និងស្ថានភាពអាកាសប្រែប្រួលខ្លាំង ជំរុញឲ្យមានការព្រួយបារម្ភទូទាំងពិភពលោក។​ ​អង្គការFAO បានបញ្ជាក់នៅខែកកដ្ដាពេលថ្មីៗនេះថា សន្ទស្សន៍តម្លៃស្បៀងអាហារសកលរបស់ខ្លួនបានកើនឡើង១,៣ភាគរយ ក្នុងខែកក្កដានេះ បើធៀបនឹងខែមុន។

សន្ទស្សន៍តម្លៃម្ហូបអាហាររបស់អង្គការ FAO តាមដានការផ្លាស់ប្តូរប្រចាំខែនៅក្នុងតម្លៃអន្តរជាតិនៃទំនិញម្ហូបអាហារ ដែលត្រូវបានជួញដូរជាទូទៅ។ នេះជាការឡើងថ្លៃលើកដំបូងចាប់តាំងពីខែមេសាមក នៅពេលដែលតម្លៃស្ករដ៏ខ្ពស់ បានធ្វើឲ្យសន្ទស្សន៍តម្លៃឡើងថ្លៃបន្តិចជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ។

បេីតាមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានអភិវឌ្ឍន៍ជនបទនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន​ លោក Hu Bingchuan បាននិយាយថា មានហេតុផលសំខាន់ពីរសម្រាប់ការស្ទុះងើបឡើងវិញនៃតម្លៃអាហារពិភពលោកក្នុងខែកក្កដា។

ហេតុផលទីមួយ​ គឺការបញ្ចប់នៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅគាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានបន្ថែមទៅភាពភ័យស្លន់ស្លោនៅក្នុងទីផ្សារម្ហូបអាហារពិភពលោក ដោយជំរុញឱ្យតម្លៃម្ហូបអាហារកើនឡើង។ 

ដោយឡែក​សម្រាប់​មូលហេតុមួយទៀត​ គឺបញ្ហាអាកាសធាតុដ៏អាក្រក់ក្នុងខែកក្កដា ដែលកន្លែងជាច្រើននៅទូទាំងពិភពលោកបានជួបប្រទះ ដោយធ្វើឱ្យខូចខាតទិន្នផលរំពឹងទុករបស់មនុស្សក្នុងការផលិតគ្រាប់ធញ្ញជាតិ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print