គួរឱ្យសង្វែកលោកអើយ! មន្ទីរ​សម្រាក​ព្យាបាលយីហោ”​អន្ដរជាតិ​ក្រុងព្រះសីហនុ​” សង្ស័យ​ខុស​បច្ចេកទេស​បណ្ដាលឱ្យ​ស្រ្តី​ម្នាក់ស្លាប់ ក្រោយសម្រាលកូនខ្ចី​

ចែករំលែក៖

ក្រុងព្រះសីហនុ៖​ មន្ទីរ​សម្រាក​ព្យាបាលយីហោ”​អន្ដរជាតិ​ក្រុងព្រះសីហនុ​” សង្ស័យ​ក្រុម​គ្រូពេទ្យ​ធ្វើខុស​បច្ចេកទេស​ ឫគ្មានជំនាញ​ច្បាស់​លាស់​បណ្ដាលឱ្យ​ស្រ្តី​ម្នាក់ស្លាប់ស្ត្រីក្រោយសម្រាលកូនខ្ចី​។ នេះបេីយោង​តាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងនៅថ្ងៃទី០៧​ ខែសីហា​ ឆ្នាំ​២០២៣។

សេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋដដែល​ បានឱ្យដឹងទៀតថា​ ស្ត្រីរងគ្រោះឈ្មោះ អ៊ុង សុខឃីម អាយុ ២៥ឆ្នាំ ធ្វើការនៅធនាគារឯកជនក្នុងក្រុងព្រះសីហនុ ។

បើយោងតាមប្រភពពីមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ​ បានឱ្យដឹងជាបឋមនៅថ្ងៃទី០៧​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖ ដំបូងស្ត្រីរងគ្រោះចូលសម្រាលកូន នៅមន្ទីរសម្រាកព្យាបាលឯកជនយីហោ”អន្តរជាតិក្រុងព្រះសីហនុ”​ កាលពីថ្ងៃ៦​ សីហាយប់មិញនេះ ពេលកំពុងធ្វើការសម្រាលកូននោះ​ ស្រាប់​តែ​ស្ត្រីរងគ្រោះមានអាការៈមិនស្រួលខ្លាំង។ ភ្លាមនោះ​ខាងគ្លីនិកក៏បញ្ជូនដឹកស្រ្តីរងគ្រោះបន្តមករកការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) ប៉ុន្តែ​ជាអកុសលមិនអាចជួយសង្គ្រោះបានឡើយបណ្ដាលឱ្យដាច់ខ្យល់ស្លាប់បាត់តែម្តង។  ចំណែកកូនដែលសម្រាលនោះមិនមានគ្រោះថ្នាក់ទេ។

គួរបញ្ជាក់ថា​ ទោះជាយ៉ាងនេះក្តី មន្ត្រីជំនាញសុខាភិបាលខេត្ត​ក៏បានប្រាប់បន្ថែមថា ករណីនេះផ្នែកជំនាញកំពុងស្រាវជ្រាវបន្តតាមបច្ចេកទេស​ និងបានផ្អាក​គ្លីនិកខាងលើនេះ​ជាបណ្ដោះអាសន្ន​ផងដែរ។ 

ចំណែក​សពជនរងគ្រោះ​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​កោសល្យវិច័យ​ចុះត្រួតពិនិត្យ​ជាក់ស្ដែង​រួច​ក៏ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម​ប្រពៃណី​៕ដោយ​៖សហការី​

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print