ក្រុងព្រះសីហនុ៖ មន្ទីរសម្រាកព្យាបាលយីហោ”អន្ដរជាតិក្រុងព្រះសីហនុ” សង្ស័យក្រុមគ្រូពេទ្យធ្វើខុសបច្ចេកទេស ឫគ្មានជំនាញច្បាស់លាស់បណ្ដាលឱ្យស្រ្តីម្នាក់ស្លាប់ស្ត្រីក្រោយសម្រាលកូនខ្ចី។ នេះបេីយោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។
សេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋដដែល បានឱ្យដឹងទៀតថា ស្ត្រីរងគ្រោះឈ្មោះ អ៊ុង សុខឃីម អាយុ ២៥ឆ្នាំ ធ្វើការនៅធនាគារឯកជនក្នុងក្រុងព្រះសីហនុ ។
បើយោងតាមប្រភពពីមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ បានឱ្យដឹងជាបឋមនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះថា៖ ដំបូងស្ត្រីរងគ្រោះចូលសម្រាលកូន នៅមន្ទីរសម្រាកព្យាបាលឯកជនយីហោ”អន្តរជាតិក្រុងព្រះសីហនុ” កាលពីថ្ងៃ៦ សីហាយប់មិញនេះ ពេលកំពុងធ្វើការសម្រាលកូននោះ ស្រាប់តែស្ត្រីរងគ្រោះមានអាការៈមិនស្រួលខ្លាំង។ ភ្លាមនោះខាងគ្លីនិកក៏បញ្ជូនដឹកស្រ្តីរងគ្រោះបន្តមករកការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) ប៉ុន្តែជាអកុសលមិនអាចជួយសង្គ្រោះបានឡើយបណ្ដាលឱ្យដាច់ខ្យល់ស្លាប់បាត់តែម្តង។ ចំណែកកូនដែលសម្រាលនោះមិនមានគ្រោះថ្នាក់ទេ។
គួរបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី មន្ត្រីជំនាញសុខាភិបាលខេត្តក៏បានប្រាប់បន្ថែមថា ករណីនេះផ្នែកជំនាញកំពុងស្រាវជ្រាវបន្តតាមបច្ចេកទេស និងបានផ្អាកគ្លីនិកខាងលើនេះជាបណ្ដោះអាសន្នផងដែរ។
ចំណែកសពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលជំនាញកោសល្យវិច័យចុះត្រួតពិនិត្យជាក់ស្ដែងរួចក៏ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សហការី