ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្ស០៥នាក់ ដែលជាអង្គរក្សរបស់ឧកញ៉ា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនដីមាស ក្រោយផ្ទុះអាវុធជាមួយសមត្ថកិច្ច។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃ ទី០៧ ខែសីហា ឆ្នាំ២០២៣ ស្ដិតភូមិ ត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុ មានអតិថិជនរាប់សិបនាក់ បានមកតវ៉ា តាំងពីព្រឹក ថ្ងៃទី០៧ ប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡាន ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ ។
លុះរសៀលថ្ងៃដដែល អ្នកតវ៉ាសុំចូលស្នាក់ការ និងសុំយកអ្នកថតចូលផង ក៏ត្រូវក្រុមអង្គរក្សរបស់លោកឧកញ៉ា ប្រទូសវៃគ្នា និងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ ។
បច្ចុប្បន្នសមត្ថកិច្ច ឃាត់ខ្លួនបានថៅកែក្រុមហ៊ុន ដីមាសម្នាក់ និងអង្គរក្សចំនួន០៥នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។ ដោយ រ៉ារ៉ា