ឧបករណ៍បទល្មើសនេសាទជាច្រើនត្រូវបានកម្លាំងចម្រុះបង្ក្រាបជាបន្តបន្ទាប់ដុតបំផ្លាញចោល

ចែករំលែក៖

ខេត្តក្រចេះ៖ឧបករណ៍បទល្មើសនេសាទជាច្រើនត្រូវបានកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្ក្រាបប្រមូលយកមកដុតបំផ្លាញចោលប៉ុន្មានថ្ងៃនេះជាបន្តបន្ទាប់។

ហើយនៅថ្ងៃទី០៧ខែសីហាឆ្នាំ២០២៣នេះដែរក្រុមការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានសហការគ្នាចុះ

ត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅក្រៅតំបន់គ្រប់គ្រង ការពារសត្វផ្សោត និងជីវចម្រុះជលផល ទន្លេមេគង្គត្រង់ចំណុចបឹងកូនសត្វ ស្រែអាង ស្រែផល និងជ្រោយវែង ស្ថិតក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូងខេត្តក្រចេះ។

    ក្នុងការចុះបង្ក្រាប់នោះកម្លាំងចម្រុះបានធ្វើការរុះរើ និងបំផ្លាញចោលលទ្ធផលសម្រេចបាន ដូចខាងក្រោម៖

ឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖

របាំងស្បៃមុងចំនួន១៥ខ្សែ ប្រវែង៨៦០មែត្រ.លូស្បៃមុងចំនួន ១៥មាត់លូ. បង្គោលចម្រឹងឫស្សី ១៨០ដើម.ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ ប្រមាណ៦០គីឡូក្រាមផងដែរ។

ក្នុងប្រតិបត្តិការបង្ក្រាប់នោះផ្នែករដ្ឋបាលជលផលព្រែកប្រសព្វបានសហការជាមួយគណៈបញ្ជាការឯកភាពស្រុកឆ្លូងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ ប្រជាការពារ និងសហគមន៍នេសាទ ឃុំព្រែកសាម៉ាន់ សរុបចំនួន១០នាក់។

ក្នុងនោះមានតំណាងគណៈបញ្ជាការឯកភាពស្រុក០១រូបមានផ្នែកជលផល០១រូប  កងរាជអាវុធហត្ថ០១រូប នគរបាល០៣រូប ក្រុមប្រឹក្សាឃុំ០១រូបប្រជាការពារ០១រូប និងសហគមន៍នេសាទ០២រូបទៀតបានប្រើប្រាស់ទូកម៉ាសុីនចំនួន០៣គ្រឿង ។

ឯវត្ថុតាងដែលបង្ក្រាបនិងរឹបអូសបានទាំងអស់ត្រូវក្រុមចម្រុះដុតបំផ្លាញចោលនៅលើទីទួល ក្បែរកន្លែងចាប់រឹបអូសអស់ទៅហើយដែរ។

ចំណែកក្នុងតំបន់គ្រប់គ្រង ការពារសត្វផ្សោត និងជីវចម្រុះជលផល ទន្លេមេគង្គ:

ឆ្មាំទន្លេសហការជាមួយសហគមន៍នេសាទ ប្រើប្រាស់ទូកម៉ាសុីនចំនួន០៣គ្រឿង អ្នកចូលរួមចំនួន០៩នាក់ឆ្មាំ០៧នាក់ សហគមន៍នេសាទ០២នាក់ចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតំបន់សត្វផ្សោតកាំពីនោះនិងតំបន់ទ្រនាប់ពុំជួបប្រទះបទល្មើសនេសាទឡើយ៕ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print