ទីបំផុត !សមត្ថកិច្ចឃាត់ខ្លួន​អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស នឹងអង្គរក្ស ដល់ទៅ ១៣រូប ដែលបានរារាំង បង្ករហិង្សាមកលើសមត្ថកិច្ច ពេលចុះអនុវត្ត​ដីកា​

ចែករំលែក៖

ភ្នំពេញ : សរុបជារួម មកដល់ពេលនេះ យើងនាំខ្លួនមនុស្សចំនួន 14 នាក់ ដែលពាក់ព័ន្ធ ! ទីមួយគឺម្ចាស់ ដីឡូតិ៍ ពិភពដីមាស  ,ទីពីរអង្គរក្សចំនួន 13 រូប ដែលបានរារាំង និងបង្ករហិង្សាលើសមត្ថកិច្ច ពេលចុះអនុវត្តដីកា។ ឥឡូវកំពុងនាំពួកគេ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។ នេះជាការបញ្ជាក់ ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ អគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី 7 ខែសីហា ឆ្នាំ 2023 ។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា, ពាក់ព័ន្ធទៅនឹងម្ចាស់ក្រុមហ៊ុន គឺសមត្ថកិច្ចបានអនុវត្តតាមដីកា បញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ រីឯអង្គរក្ស 13 នាក់ ទាក់ទងទៅនឹងបញ្ហារារាំង និងបង្កហិង្សាមកលើសមត្ថកិច្ច។ 

សូមបញ្ជាក់ថា : សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឡោមព័ទ្ធ ឃាត់ខ្លួន​អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​​ និង អង្គរក្ស​ ១៣ នាក់ ។ ការចុះអនុវត្តដីកានេះ មានប្រជាពលរដ្ឋរងគ្រោះជាច្រើន បានមើល និងគាំទ្រចំណាត់ការ របស់សមត្ថកិច្ច។ 

សូមជម្រាបជូនថា,  ថៅកែ​ក្រុមហ៊ុន​ពិភព​ដីមាស​ ! អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​  និង អង្គរក្ស​ 13 នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋរងគ្រោះរាប់រយនាក់ ករណីរកស៊ីបោកប្រាស់ វិនិយោគដីខ្យល់ ដោយអនុវត្តតាមដីកា។ 

ប្រភព​ច្បាស់​ការ​ពីសមត្ថកិច្ច​បានបង្ហេីបអោយដឹងថា​ នៅរសៀល​ថ្ងៃ​ទី​ ៧​ ខែ​ សីហា​ ឆ្នាំ​ ២០២៣​ នេះ​ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឃាត់​ខ្លួន​ អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​    ចំពោះ​ អង្គរក្ស​ 13 នាក់​របស់​ អ្នកឧកញ៉ា​ ក៏ត្រូវ​បានឃាត់​ខ្លួន​ផងដែរ​ដោយសារ​តែ​អង្គរក្ស​ទាំងនេះ​ ប្រឆាំង​រារាំង​សមត្ថកិច្ច​ ពេល​ចុះ​អនុវត្តន៍​ដីកា​ ។  

ប្រភព​បានបន្ថែម​ថា​ ការឃាត់ខ្លូន​បានធ្វើ​ឡេីងតាម​ដីកា​របស់​ តុលាការ​ ពីបទ​ឆបោក​ប្រជាពលរដ្ឋ​ច្រើន​រយគ្រួសារពាក់​ព័ន្ធ​គម្រោង​វិនិយោគ​ដីឡូ​ត៍​ ។  ប្រភព​បានអោយដឹងទៀតថា​ សមត្ថកិច្ច​កំពុង​តាមចាប់​ខ្លួន​ បុគ្គល​ពាក់​ព័ន្ធ​ជាច្រើន​ទៀត​ក្នុង​ក្រុម​ហ៊ុន​ពិភព​ដីមាស​ ដែល​ពាក់ព័ន្ធ​សកម្មភាព​ឆបោក​ប្រជាជន​ ។

ប្រជាពលរដ្ឋរងគ្រោះ នៅកន្លែងកើតហេតុ រាប់រយនាក់ បានបញ្ជាក់ថា, ពេលសមត្ថកិច្ចចុះអនុវត្ត ដីកា អង្គរក្សរបស់ អ្នកឧកញ៉ា​ ហ៉ី​ គឹម​ហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដីមាស​ បានរារាំងសមត្ថកិច្ច ឈានដល់តដៃ ទើបសមត្ថកិច្ច ទោះអាវុធចំនួនពីរគ្រាប់ ជាការគំរាម ដើម្បីកុំឲ្យមានអំពើហឹង្សាមួយណាកើតឡើង។ 

សូមបញ្ជាក់ថា , បន្ទាប់ពីមានការ ប្រទូសរ៉ាយ និងផ្ទុះអាវុធ នៅមុខស្នាក់ការ ក្រុមហ៊ុនពិភពដីមាស ស្ថិតនៅភូមិ ត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ .. គិតត្រឹមម៉ោង ៤:៣០ នាទីល្ងាច ថ្ងៃទី ០៧ សីហា ២០២៣ សមត្ថកិច្ច បានឡោមព័ទ្ធ ឃាត់ខ្លួនបានថៅកែម្នាក់ នៃក្រុមហ៊ុន ពិភពដីមាស និងអង្គរក្ស ជាច្រើននាក់ បញ្ជូនទៅស្នងការ ដើម្បីចាត់ការ តាមនីតិវិធី ។

ប្រជាពលរដ្ឋ ជាជនរងគ្រោះ គាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច និងតុលាការ សង្ឃឹមថាពួកគាត់ទទួលបានយុត្តិធម៌ ។ 

គិតមក ត្រឹមល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន អ្នកឧកញ៉ាបោកប្រាស់ប្រជាពលរដ្ឋ និងអង្គរក្សចំនួន 13 រូប ដែលបានរារាំង និងបង្ករហិង្សាមកលើសមត្ថកិច្ច , សរុបសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន 14 នាក់។ 

ចំពោះព័ត៌មានលំអិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នឹងបន្តផ្សព្វផ្សាយ ជូនប្រិយមិត្តនៅពេលក្រោយ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print