លោក ថេង សុថុល នាំយកទៀនវស្សា បច្ច័យ និងទេយ្យទាន ទៅប្រគេនជូនព្រះសង្ឃ ចំនួន០៣វត្ត ក្នុងខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងលោកស្រី ឥន លីម្មីព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលខណ្ឌ៧មករា បាននាំយកទៀនវស្សា បច្ច័យ និងទេយ្យទានមួយចំនួនរបស់រដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌ មកប្រគេនជូនព្រះសង្ឃ គង់ចាំព្រះវង្សាអស់កាលត្រីមាស នៅតាមបណ្តាវត្ត ចំនួន០៣វត្ត នៅមូលដ្ឋានខណ្ឌ៧មករា រួមមាន វត្តព្រះពុទ្ធមានបុណ្យ វត្តមង្គលវ័ន និងវត្តសំពៅមាស។

ពីធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ នៅវត្តព្រះពុទ្ធមានបុណ្យ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយក្នុងមួយវត្តៗ ទទួលបានថវិកាចំនួន ១៥០.០០០៛,ទៀនវស្សា ០២គូ, អង្ករ១៥០គីឡូក្រាម, សាដក ០២,ស្ករស ០១បាវ ,ទឹកដោះគោខាប់០១កេស ,ទឹកក្រូច០៤កេស,ទឹកបរិសុទ្ធ ៤កេស, មីចំនួន៨កេសតូច, ត្រីខកំប៉ុង១កេស។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ជាទំលាប់ ពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូន និងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។

...

ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែនេះ ប្រជាពលរដ្ឋ ដែលគោរពព្រះពុទ្ធសាសនា ធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ ទៅប្រគេនជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងអំឡុងពេលនេះផងដែរ៕ ដោយ ៖រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print