សមត្ថកិច្ច កំពុងសាកសួរ ជនសង្ស័យ (អ្នកឧកញ៉ា ហ៊ី គឹមហុង) ម្ចាស់ក្រុមហ៊ុនពិភពដីមាស ដែលបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរំលោភសេចក្តីទុកចិត្ត និងឆបោកពលរដ្ឋរាប់រយគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ បើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ គឺសមត្ថកិច្ច កំពុងបន្តនីតិវិធី សាកសួរ អ្នកឧកញ៉ា ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងអ្នកពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួននៅនឹងទីស្នាក់ការក្រុមហ៊ុនពិភពដីមាស នៅភូមិត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។

អ្នកឧកញ៉ា ហ៊ី គឹមហុង ត្រូវបានចាប់ឃាត់ខ្លួនពីបទ រំលោភសេចក្តីទុកចិត្ត និងឆបោកពលរដ្ឋរាប់រយគ្រួសារ។ មុនឈានដល់ការចាប់ខ្លួនអ្នកឧកញ៉ារូបនេះ ដោយសារអ្នកពាក់ព័ន្ធ រួមនឹងអ្នកការពារជាច្រើននាក់ បានប្រើប្រាស់កាំភ្លើងច្រូងច្រាង និងវាយលើសមត្ថកិច្ចថែមទៀត។

កន្លងមកក្រុមហ៊ុនពិភពដីមាស ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារដាក់ពាក្យប្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសំណូមពរឱ្យជួយពន្លឿនក្នុងការរកដំណោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុនមួយនេះ។

ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា មកដល់ពេលនេះក្រុមហ៊ុនគ្មានដំណោះស្រាយសមស្របណាមួយសម្រាប់ពួកគាត់នោះឡើយ ខណៈបុគ្គលិកធនាគារកាន់តែបង្ខំទារលុយដោយនាំគ្នាមកដល់ផ្ទះពួកគាត់ស្ទើររាល់ថ្ងៃ ដោយអ្នកខ្លះមិនហ៊ាននៅផ្ទះទេ ព្រោះបុគ្គលិកធនាគារខ្លះប្រើពាក្យសម្តីពិបាកស្តាប់ណាស់។ ក្រុមហ៊ុនពិភពដីមាស ខកខានផ្តល់លុយជាច្រើនខែមកហើយទៅឱ្យពលរដ្ឋតាមកិច្ចសន្យា។

យោងតាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលខេត្តកំពតថា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសចំនួន ៦៧៨បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ដុល្លារ (ដប់ពីរលានប្រាំមួយរយសែសិបប្រាំពីរពាន់បីរយហាសិបដុល្លា)។

សូមជម្រាបជូនថា : សរុបជារួម មកដល់ពេលនេះ យើងនាំខ្លួនមនុស្សចំនួន 14 នាក់ ដែលពាក់ព័ន្ធ ! ទីមួយគឺម្ចាស់ ដីឡូតិ៍ ពិភពដីមាស ,ទីពីរអង្គរក្សចំនួន 13 រូប ដែលបានរារាំង និងបង្ករហិង្សាលើសមត្ថកិច្ច ពេលចុះអនុវត្តដីកា។ ឥឡូវកំពុងនាំពួកគេ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។ នេះជាការបញ្ជាក់ ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ អគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី 7 ខែសីហា ឆ្នាំ 2023 ម្សិលមុិញ។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា, ពាក់ព័ន្ធទៅនឹងម្ចាស់ក្រុមហ៊ុន គឺសមត្ថកិច្ចបានអនុវត្តតាមដីកា បញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ រីឯអង្គរក្ស 13 នាក់ ទាក់ទងទៅនឹងបញ្ហារារាំង និងបង្កហិង្សាមកលើសមត្ថកិច្ច៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print