វាយប្រហារគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានទួគី​ ស្លាប់ និងរបួសជិត១០០នាក់

ចែករំលែក៖

អ្នកស្លាប់និងរងរបួសដេកពាសពេញក្នុងអាកាសយានដ្ឋាន​ Ataturk ក្នុងទីក្រុង ​Istanbul ប្រទេសទួគីកាលពីថ្ងៃទី​២៨ ខែមិថុនា​ ក្រោយពេលភេរវករ​ ៣នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតលាក់នៅលើខ្លួន។

...

នាយករដ្ឋមន្ត្រីទួគីលោក​ Yildirim បានបញ្ចាក់ថា​ មានអ្នកស្លាប់រហូតដល់ទៅ ​៣៦នាក់ ហើយការវាយប្រហារខាងលើអាចជាស្នាដៃរបស់ក្រុមភេរវករ ​IS ។ អាមេរិកក៏បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារខាងលើ។

សារព័ត៌មាន ​រ៉យទ័រ បានដកស្រង់សម្តីអភិបាលក្រុងអ៊ីស្តានប៊ូល លោក​ Sasip Sahin បញ្ចាក់ថា មានអ្នកស្លាប់ ៣៦នាក់និងជាង ​៦០នាក់រងរបួស។ លោកបន្តទៀតថា ក្រុមភេរវកររហូតដល់ទៅ​៣នាក់បានបំផ្ទុះគ្រាប់បែក អត្តឃាតខាងលើ។

លោក​ Ali Tekin សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ «មានការផ្ទុះយ៉ាងខ្លាំងធ្វើឲ្យស្ថានភាពនៅខាងក្នុង​ស្ថានីយធ្លាក់ក្នុងសភាពចលាចល មនុស្សស្លន់ស្លោរ»។ ការផ្ទុះកើតឡើងក្នុងពេលដែលអ្នកដំណើរកំពុងតែរងចាំនៅក្លោងទ្វាចូលទៅកាន់កន្លែងរង់ចាំការហោះហើរ។

ស្ត្រីអាល្លឺម៉ង់ម្នាក់ឈ្មោះ​ Duygu ដែលមានសំណាងបានបំពេញបែបបទរួចចូលខាងក្នុង​បានឲ្យដឹងថា គត់បានឮស៊ូស្នូកាំភ្លើងជាច្រើនគ្រាប់រួមមានសម្លេងផ្ទុះយ៉ាងខ្លាំង​ធ្វើឲ្យគាត់ត្រូវក្រាបចុះនឹងដីជាបន្ទាន់។

បុរសវ័យ៧៧ឆ្នាំម្នាក់បានរៀបរាប់ឲ្យដឹងថា គាត់បានឃើញខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើហ្វូងមនុស្សស្លូតត្រង់នៅជុំវិញខ្លួន ។ ខ្មាន់កាំភ្លើងស្លៀងពាក់ពណ៌ខ្មៅ​ពាក់ស្រោមមុខ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួគីបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានប្រើប្រាស់កំាភ្លើង AK 47 ស្វ័យប្រវត្តិហើយនៅកន្លែងកើតហេតុប៉ូលិសបានប្រទះឃើញកាំភ្លើងមួយដើមដែលពួកគេទុកចោល។

ប៉ូលិសទួគីបានបញ្ចាក់ថា នៅច្រកផ្លូវចូលក្នុងអាកាសយានដ្ឋាន​អន្តរជាតិ​ Ataturk ភេរវករម្នាក់បានបាញ់រះដោយប្រើប្រាស់កាំភ្លើងផលិតដោយ​ក្រុមហ៊ុន​ Kalashnikov ក្នុងប្រទេសរុស្ស៊ី បន្ទាប់មកក៏បានបំផ្ទុះគ្រាប់បែកបង្កៃនៅក្នុងខ្លួនតែម្តង។ ជាមួយគ្នានោះប៉ូលិសបានរារាំងភេរវករពីរនាក់ទៀតព្យាយ៉ាមចូលខាងក្នុង ប៉ុន្តែពួគេបានបំផ្ទុះគ្រាប់បែកអត្តឃាតជាប់នឹងខ្លួនតែម្តងចៀសវាងប៉ូលិសចាប់បាន។

ប្រធានាធិបតីទួគី​លោក​ Tayyip Erdogan បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពខាងលើ​ ហើយលោកប្រកាសថា នឹងបើកយុទ្ធនាការប្រឆាំងក្រុមភេរវកម្មជាទ្រង់ទ្រាយធំដើម្បីបញ្ចប់សកម្មភាពបែកនេះកើតឡើងនាពេលអនាគត់៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print