រថយន្តដឹកឈើយ៉ាងតិច៦គ្រឿងរបស់ឈ្មួញ តា ពឿន ចេញពីតំបន់ព្រៃឡង់ឆ្លងកាត់ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គេបានរាយការណ៍មកថា យ៉ាងតិចមានរថយន្តប្រភេទយីឌុបចំនួន៦គ្រឿង បានដឹកឈើចេញពីតំបន់ព្រៃឡង់ បានយ៉ាងរលូន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ ដោយមិនរំខាន ឬយកចិត្តទុកដាក់ត្រួតពិនិត្យណាមួយពីសមត្ថកិច្ចក៏ដូចជាជំនាញរដ្ឋបាលព្រៃឈើ។

...

មកទល់នឹងព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ រថយន្តមួយគ្រឿងក្នុងចំណោម៦គ្រឿងបានខូចនៅចំណុចមុខផ្សារក្រវ៉ា ក្នុងទឹកដីស្រុកបារាយ និងមិនមានសមត្ថកិច្ចណាម្នាក់ចុះទៅពិនិត្យនៅឡើយ។ បើទោះជាគេដឹងថារថយន្តមួយគ្រឿងនេះបានខូចតាំងពីវេលាទៀបភ្លឺក្នុងថ្ងៃខែឆ្នាំដដែលនេះក៏ដោយ។

ប្រភពពីសមត្ថកិច្ចបានលួចបង្ហើបថា ឈើទាំងអស់នេះគឺជារបស់ តា ពឿន ច្រើនដឹកចេញពីតំបន់ព្រៃឡង់ ទីតាំងដែលច្បាប់ត្រូវបានហាមឃាត់ ប៉ុន្តែឈ្មួញរូបនេះតែងតែបានដឹកទាំងយប់ទាំងថ្ងៃ ខណៈសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ និងជំនាញរដ្ឋបាលព្រៃឈើគ្រប់ជាន់ថ្នាក់មិនអើពើ សង្ស័យថា តា ពឿន បែងចែកនៅសេដ្ឋកិច្ចណាមួយដោយអំពើពុករលួយល្មើសច្បាប់។

បន្ទាប់ពីមានការភ្ញាក់ផ្អើលថា រថយន្តដឹកឈើមួយគ្រឿងរបស់ តា ពឿន កំពុងចកមុខផ្សារក្រវ៉ា លោកព្រះរាជអាជ្ញារនៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំកំពុងតាមដានក្នុងរឿងនេះ អាចនឹងមានចំណាត់ការឲ្យសមត្ថកិច្ចចុះធ្វើកិច្ចការងារនេះ៕

IMG_6455

IMG_6454

IMG_6456

IMG_6457

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print