ឃាត់ខ្លួន​ជនត្រូវចោទម្នាក់​ក្រោយព្យាយាម​រត់​គេច​ខ្លួន​ជិត​៥ខែ​ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ​ជនត្រូវចោទម្នាក់​ក្រោយព្យាយាម​រត់​គេច​ខ្លួន​ជិត​៥ខែ​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុកសង្កែ​ ចុះស្រាវជ្រាវ​អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន​ ក្នុងករណីហិង្សាដោយចេនាមានស្ថានទម្ងន់ទោសនិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថាន​ទម្ងន់ទោស។ នេះបេីយោង​តាមការបញ្ជាក់ពី​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដែលបានឱ្យដឹងនៅព្រឹក​ថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ​២០២៣។

លោកវរសេនីយ៍​ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ នៅថ្ងៃទី​០៩​ ខែសីហា​នេះបានឱ្យដឹងដែរថា៖​ កាលពីម្សិលមិញនេះ​ លោកបានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៥៣ត.ព្រ/២៣ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរ​នៃសាលាដំបូងខេត្តបាត់ដំបងលោក នុត សុម៉ារី ដោ​យ​បញ្ជាឱ្យនាំខ្លួនឈ្មោះខាវ ថង ហៅ ត្រា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាប់ចោទពីបទ​ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី៩​ ខែមីនា ឆ្នាំ២០២៣ នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង។

...

បច្ចុប្បន្ន​សមត្ថកិច្ចនគរបាលស្រុក​បានបញ្ជូនជនត្រូវចោទរូបនេះមកកាន់ការិយាល័យជំនាញដើម្បីអ​នុវត្តបន្តតាមនីតិវិធីហើយ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print