អាជីវករនិងប្រជាពលរដ្ឋនៅរផ្សារត្រពាំងពោធិ៍ សំណូមពរដល់អាជ្ញាធរខណៈកំពុងជួបនូវវិប្បត្តិទឹកស្អុយជន់លិច

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែរប្រវែងជាង១០០ម៉ែត្រមានទីតាំងស្ថិតនៅក្បែររោងចក្រ QMI ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវលិចស្អុយជន់លិចអស់ជាច្រើនថ្ងៃ ផ្តើមដោយទឹកភ្លៀង ពុំមានកន្លែងហូរជាការរំដោះទឹកធ្វើឲ្យប្រជាពលរដ្ឋជួបនូវផលវិបាកជះក្លិនស្អុយ ប៉ះពាល់ដល់សុខភាពរាងកាយលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ជីវករបាត់បង់នូវអតិថិជន ។

...

ដោយឡែកកំណាត់ផ្លូវបេតុងមុខផ្សារខាងលើត្រូវបានទឹកភ្លៀងជន់លិច មិនតែប៉ុណ្ណោះទឹកស្អុយហូរចេញពីលូមកលើផ្លូវវិញ កាលបើមានភ្លៀងធ្លាក់ម្តងៗធ្វើឲ្យដក់ជន់លិចផ្លវពុំមានបណ្តាញលូណាត្រូវហូរចូលឡើយ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ចំណុចខាងលើត្រូវបានទឹកស្អុយជន់លិចអស់ជាច្រើនថ្ងៃកន្លងមកហើយ ពុំមានស្រកឡើយកាលបើមេឃភ្លៀងទឹកកាន់តែជន់លិច ខណៈពុំមានផ្លូវទឹកត្រូវហូរចេញបង្កឲ្យជះក្លិនស្អុយស្ទើរទ្រាំពុំបាន ។

តាមអាជីវករម្នាក់ឈ្មោះ ចាន់ សេក ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅក្នុងភូមិខាងលើ មានស្រុកកំណើតនៅភូមិព្រះពន្លា ឃុំត្រោក ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានឲ្យដឹងថា គាត់សព្វថ្ងៃលក់ពងទា នៅផ្សារខាងលើ បន្ទាប់ពីទឹកភ្លៀងជន់លិច ហើយទឹកលូហូរមកលើផ្លូវវិញ ពេលដែលភ្លៀងធ្លាក់ម្តងៗ ចំណុចផ្សារនេះធំក្លិនស្អុយសូម្បីតែអ្នកដំណើរឆ្លងកាត់ក៏ជួបការលំបាកដែរ ហើយការលក់ដូរក្រោយពីទឹកស្អុយជន់លិចធ្វើឲ្យអាជីវករបាត់ថយនូវប្រាក់ចំណូលអតិថិជនថយចុះដោយសារទឹកលិច ។

បញ្ហាក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករលក់ដូរនៅផ្សារត្រពាំងពោធិ៍សំណូមពរផងដែរដល់អាជ្ញាធរ ជួយរៀបចំប្រព័ន្ធលូកាយបង្ហូរដើម្បីរំដោះទឹកខាងលើចេញខណៈទឹកដែលជនលិចនៅត្រង់ចំណុចផ្សារនេះមិនមែនត្រឹមទឹកភ្លៀងប៉ុណ្ណោះទេហូរមកចូលតាំងពីទឹកស្អុយចេញពីលូមកវិញ ទើបបង្កឲ្យខ្មៅកខ្វក់ ក្លិនស្អុយឈួលតែម្តង ៕

image2

image3

image1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print