កម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ​ម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​នៅរសៀលថ្ងៃពុធទី០៩ ខែសីហា​​​​ ឆ្នាំ​២០២៣​នេះ​ដើម្បីចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចប្រាប់ថាៈ នៅវេលាម៉ោង១៦​និង៣៧នាទី​ នៅថ្ងៃទី០៧​ ខែសីហា​ ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់​ករណីលួចម៉ូតូ ប្រព្រឹត្តកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងឈ្មោះ វណ្ណា ធីដែត​ (ហៅស្រីពៅ)​ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

...

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ស៊ិន យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទីកន្លែងកំណើតភូមិក្បាលស្ពាន១ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅមិនពិតប្រាកដ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ កាលពីវេលាកេីតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ផលិតឆ្នាំ២០១៩ គ្មានស្លាកលេខទៅហាងសាឡនរបស់ខ្លួនដូចរាល់ដង ដោយបានទុកម៉ូតូនៅមុខហាង ហើយដកសោម៉ូតូទុកក្នុងប្រអប់ម៉ូតូខាងមុខជាប់នឹងម៉ូតូ រួចក៏ដេីរចូលទៅក្នុងហាងធ្វើសក់ឱ្យភ្ញៀវ។ លុះ មួយសន្ទុះក្រោយមកខ្លួនចេញមកក្រៅក៏ស្រាប់តែបាត់ម៉ូតូ ហើយក៏បានស្រែកឆោឡោ ប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថដើម្បីឱ្យជួយស្រាវជ្រាវ។​ បន្ទាប់ពីទទួលបានពាក្យបណ្តឹងមក កម្លាំងកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី០៧​ ខែសីហា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនសង្ស័យ​បាន រួមទាំងដកហូតវត្ថុតាង​នាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានសារ​ភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ​ទៅទីបញ្ជាការកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី​។
លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណា
រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកម៉ូតូ​ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ ប្រគល់ជូនម្ចាស់ដេីមវិញ៕ ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print